ព័ត៌មានជាតិ

មង្គល​ការ​ដែលប្រើ​ iPhone 5S ធ្វើ​ជា​កាដូ​ជូន​ភ្ញៀវដែលបានចូលរួម​

ចិន៖​ ​​សម្រាប់ភ្ញៀវដែលអញ្ជើញ ​ចូល​រួ​ម​​​ក្នុងពិធីមង្គលការ​​កូន​​អ្នកមានម្នាក់ ក្នុងប្រទេសចិន នឹង​ទទួលបាន កាដូ ជាទូរស័ព្ទ iPhone 5S ​។​​
​ពិធី​រៀបដ៏ប្រណីតមួយ ​ជាមួយនឹង​មនុស្ស​ចូលរួម​រាប់រយនាក់ ​ដែល​ធ្វើឡើង​​ក្នុង​សណ្ឋាគារដ៏ធំមួយ ​​នៅ​ទីក្រុង Ning Ba ខេត្ត Zhejiang នាភាគខាងកើត​ប្រទេសចិន ​បាន​ធ្វើ​ឲ្យភ្ញៀវ​ជាច្រើន​ភ្ញាកផ្អើល​យ៉ាងខ្លាំង ​​ព្រោះ​តែ​ក្នុងពិធី​មង្គលការនោះ ​​សម្រាប់អ្នកដែលចូលរួមនឹង​ត្រូវបានគេ​ចែក​ទូស័ព្ទ ស្មាតហ្វូន​ដ៏​ឆ្លាត​វៃ iPhone 5S ។​

​​ទូរស័ព្ទ ចំនួន ៨១ គ្រឿង ក្នុងនោះមាន​ iPhone 5 និង iPhone 5S ដែលគិតជាទឹកប្រាក់ចំនួន ៤០០ ០០០ យន់ ​ស្មើ និង ៦៥៦៧៦ ​ត្រូវបាន​​​ឪពុក​ម្តាយកូនកំលោះ​ដែលជា​អ្នកមាន​បានរៀបចំជូន​ភ្ញៀវដែលចូលរួមកម្មវិធីមង្កលការកូនរបស់គាត់ ​ដែលជិតស្និទ្ធ ​។ ក្រៅពីនេះ​អ្នកចូលរួម​ផ្សេងៗ​ទៀត អាច​​ទទួលបាន ​កាត់សាំងចំនួន ៨០ ​ដែល​ក្នុងកាតនីមួយៗ​មាន​ទឹកប្រាក់ចំនួន ៥០០ ដុល្លារ ពីម្ចាស់​កាដូក្នុងពិធីមង្គលការដ៏ចម្លែកនេះ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/iPhone5Sforguest6_zpsa6f500a4.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/iPhone5Sforguest7_zpsef824885.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/iPhone5Sforguest8_zps43076534.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/iPhone5Sforguest1_zps34b96ea5.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/iPhone5Sforguest2_zpse6064335.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/iPhone5Sforguest3_zpsc81ae238.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/iPhone5Sforguest5_zpsdbdb9501.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/iPhone5Sforguest4_zps193d23b7.jpg

មតិយោបល់