ព័ត៌មានជាតិ

ប្តីហេងស៊យ! ឈ្លោះជាមួយប្រពន្ធ ជ្រុលដៃដាក់ក្បាល១ដុំថ្ម របួសធ្ងន់រហូតស្លាប់!

កំពង់ធំ:​ មានករណី ហិង្សាគ្រួសារមួយបានកើតឡើង រហូតបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅភូមិត្រណាល ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស ស៊ត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិត្រណាល ឃុំជ្រលង ស្រុកបារាយណ៍ ជាប្ដីរបស់ជនរងគ្រោះឈ្មោះ វុធ មី ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ។

មុនកើតហេតុនាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានសុំលុយពីជនសង្ស័យ តែជនសង្ស័យប្រាប់ថាគ្មានទេ ពេលនោះក៏កើតមានទំនាស់ពាក្យសម្តី រហូតដល់ម៉ោង៩យប់ ជនសង្ស័យបានយកដុំថ្មវាយត្រូវចំក្បាលជនរងគ្រោះ បណ្ដាលឲ្យរបួស។ លុះព្រឹកឡើងដោយស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរ សាច់ញាតិជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តកំពង់ធំ នាវេលាម៉ោង៧ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ លុះវេលាម៉ោង១២យប់ ថ្ងៃដដែលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ តែម្ដង។ចំណែកជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់។

ចំណែកមូលហេតុ បណ្តាលមកពី ទំនាស់ពាក្យសម្ដីគ្នា៕

មតិយោបល់