ពោធិ៍សាត់ៈ បុរសម្នាក់ បានសម្រេចចិត្តយកខ្សែគោចងកសម្លាប់ខ្លួន ទុកឲ្យប្រពន្ធ និងនៅកំព្រា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនអត្តឃាតមានឈ្មោះ ខុន ថាល់ ភេទប្រុស អាយុ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមការបំភ្លឺរបស់ឈ្មោះ សាមិត្ត សុធា អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីរបស់គាត់មានជំងឺប្រចាំកាយ (ផ្ទុកមេរោគអេដស៍ ធ្វើឲ្យងងឹតភ្នែកមើលមិនឃើញ) ហើយប្ដីរបស់គាត់តែងតែនិយាយជារឿយៗថា គាត់មិនចង់រស់ទៀតទេ ព្រោះមើលអ្វីលែងឃើញហើយ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងមែន ពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់