ព័ត៌មានជាតិ

មង្គ​ល​កា​រ​​​ដែ​ល​បំ​បែ​ក​កំ​ណ​ត់​ត្រា​ពិ​ភ​ព​លោ​ក​ ​ដោ​យ​មា​ន​​​អ្ន​ក​កំ​ដ​រ​កូ​ន​ស្រី​រ​ហូ​ត​ដ​ល់​ ​១​២​៦​ ​នា​ក់​​

ស្រីលង្កា​៖​គូស្នេហ៍នៅស្រីលង្កា ​ត្រូវបាន​ជាប់ឈ្មោះ ឬបំបែកកំណត់ត្រាពិភពលោក Guinness book ដោយមាន​អ្នក​កំដរកូនស្រីរហូតដល់ទៅ ១២៦ នាក់ ។​
បើយោងទៅតាមសារព័ត៌មាន ​នៅក្នុងប្រទេសស្រីលង្កា បានចុះផ្សាយ ថា គូស្នេហ៍ ដែលបានរៀបការនេះដែរ ​បាន​ជ្រើសរើស​កន្លែង​រៀបកានៅ Nalin Nisansala ​ក្នុងទីក្រុង Negombo ​ដោយ​ឆ្ងាយពីរាជធានី Colombo ចម្ងាយ ​៣០ គីឡូម៉ែត្រ ​​នាភាគខាង​ជើង​នៃរាជធានី​នេះ​។​
សម្រាប់ប្រភពព័ត៌មានពី Metro បាន​ឲ្យដឹងថា ​​មង្គលការនេះដែរបា​នបំបែកកំណត់ត្រា​ចាស់ ​ដែលមាន​អ្នក​​កំដរ​កូនក្រមុំ ៩៦ ​ក្នុង​ទីក្រុងបាងកក ប្រទេសថៃ​។

Champi Siriwardana ដែលជា​អ្នក​រចនា​​សម្លៀកបំពាក់ក្នុងពិធីមង្គលការ ហើយក៏ជា​អ្នកដែលនឹកឃើញ​បង្កើតគំនិតនេះឡើង​។ ​​អ្នក​រចនា​សម្លៀក​បំពាក់​​មង្កលការបាន​ឲ្យដឹងថា ​ការ​​បំបែកំណត់ត្រាពិភពលោក ​​មិនមែន​អ្វីទាំង​អស់នោះ ខ្ញុំ​អាច​​​ធ្វើវា​បាន​ដោយខ្លួន​ខ្ញុំតែម្នាក់នោះទេ​។​​តែវា​គំនិត​​របស់​​កូន​ក្រមុំ​កូនកំលោះ​។​​ក្នុង​កំណត់ត្រាពិភពលោក​ខាងលើ ​មានអ្នកកំដរ​កូនក្រមុំ ចំនួន ១២៦ ​​ នាក់ អ្នកកំដរកូន​កំលោះ ២០ នាក់ ​និង ស្ត្រីកាន់ផ្កាចំនួន ២៣ នាក់ ៕​
SRI LANKA-WEDDING-RECORD

SRI LANKA-WEDDING-RECORD

មតិយោបល់