ព័ត៌មានជាតិ

បាញ់​សម្លាប់​មនុស្ស 2 នាក់​នៅក្នុង​ពិធី​ជប់លៀង​មួយ​នៅ​តិច​សាស់​

​ទីក្រុង Houston (10/11/13) ៖​អជ្ញាធរ​នៃ​ទីក្រុង​ហ៊ូស្តុន​បាន​និយាយកាល​ពី​ថ្ងៃអា​ទិ​ត្យ​ម្សិលមិញ​ថា​មនុស្ស​យ៉ាងហោចណាស់ 2 នាក់​ត្រូវបាន​បាញ់​សម្លាប់​និង 22 នាក់​ទៀត​រងរបួស​នៅក្រោយពេល​ខ្មាន់កាំភ្លើង​ម្នាក់​បាន​សម្រុកចូល​ទៅក្នុង​ពិធីជប់លៀង​នៅ​ផ្ទះ​មួយ​នៅក្នុង​ទីក្រុង​ហ៊ូស្តុន​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​ហេតុការណ៍​នៃ​ការផ្ទុះ​អាវុធ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​ពាក់​កណ្តាលយប់​ថ្ងៃ​សៅរ៍​នៅពេលដែល​មនុស្ស​ប្រហែល​ជា 100 នាក់​ដែល​ភាគច្រើន​សុទ្ធតែ​ជា​ក្មេង​ជំទង់ៗ​ដែល​បាន​មក​ចូល​រូ​ម​ពិធីជប់លៀង​ខួបកំណើត​។​ខ្មាន់កាំភ្លើង​ចាប់ផ្តើម​បាញ់រះ​ចាប់​ពី​ក្នុង​ផ្ទះ​រហូតដល់​ក្រៅ​ព្រោះថា​មនុស្ស​នាំគ្នា​រត់​ប្រសាច​ទៅ​រក​កន្លែង​លាក់ខ្លួន​។​បើ​យោង​តាម​សាក្សី​ម្នាក់​បានឲ្យដឹង​ថា​ខ្មាន់កាំភ្លើង​បានចាប់ផ្តើ​ម​បាញ់ពី​ខាងក្នុង​នៅពេលដែល​មនុស្ស​ភាគច្រើន​កំពុងតែ​រាំ​សប្បាយ​ហើយ​ក៏​បាន​ដើរចេញ​ទៅ​ក្រៅ​ដើម្បី​បាញ់​អ្នក​ឯទៀត​ដែល​រត់គេចខ្លួន​ផងដែរ​។​
​ប៉ូលិស​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដែល​ត្រូវបាន​ជឿជាក់ថា​មាន​ម្នាក់​ជា​ខ្មាន់កាំភ្លើង​តែ​នៅ​មិនទាន់​មាន​ការបញ្ជាក់​ណា​មួយ​ច្បាស់​នៅឡើយ​ទេ​៕
Party Shooting

party-house
​ប្រភព​៖​ស៊ិន​ហួរ​

មតិយោបល់