ព័ត៌មានជាតិ

តួ​គី​ស្នើរ​ឲ្យ​ណា​តូ​បន្ត​ការពង្រាយ​គ្រាប់​មី​ស៊ី​ល​នៅតាម​តំបន់​ព្រំដែន​

​ទីក្រុង Ankara(12/11/13) ៖​ប្រទេស​តួ​គី​បាន​ធ្វើ​ការស្នើរ​សុំ​ទៅ​កាន់​អង្គការ​ណា​តូ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ដើម្បី​ឲ្យមាន​ការបន្ត​ការពង្រាយ​គ្រាប់មី​ស៊ីល​ដែល​ណាតូ​បាន​ដាក់ពង្រាយ​នៅតាម​តំបន់​ព្រំដែន​តួ​គី​និង​ស៊ី​រី​តាំងពី​ខែវិច្ឆិកា​មក​។​

​ការពង្រាយ​គ្រាប់​មី​ស៊ី​ល​បាន​ធ្វើឡើង​ក្នុង​គោលបំណង​នៃ​ការការពារ​ប្រទេស​តួ​គី​ពី​ការវាយប្រហារ​ដែល​អាច​កើត​មាន​ណាមួយ​ពី​សំណាក់​ស៊ី​រី​។​អ្នកនាំពាក្យ​របស់​លោក​រដ្ឋមន្ត្រីការបរទេស​របស់​តួ​គី Levent Guumrukcu បាន​និយាយថា​នៅ​មិនទាន់​មាន​ការប្រែប្រួល​អ្វី​ទាំងអស់​នៃ​ស្ថានភាព​ព្រំដែន​របស់​ស៊ី​រី​នៃ​ខ្សែត្រៀម​របស់គេ​ដូចនេះ​គ្រាប់​ដែល​អង្គការ​ណា​តូ​បាន​ដាក់ពង្រាយ​នោះ​គួរតែ​នៅ​បន្ត​ដាក់​នៅ​កន្លែង​ដដែល​សិន​។​
Turkey
​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស Ahmet Davutoglu បាន​ផ្ញើ​សំបុត្រ​ស្នើរ​សុំ​មួយច្បាប់​ទៅ​កាន់​អង្គការ​ណា​តូ​សម្រាប់​ការបន្ត​ពង្រាយ​គ្រាប់​មី​ស៊ី​ល​ត្រៀម​ការពារ​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​បី​ដូចជា​ខេត្ត Gaiantep, Kahramanmaras និង Adana ។​
​គួរបញ្ជាក់​ថា​គ្រាប់​មី​ស៊ី​ល​ការពារ​ចំនួន 6 គ្រឿង​ដែល​បាន​ប្រើប្រាស់​នោះ​ជា​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​ប្រទេស​អាមេរិក​ហូ​ឡង់​និង​អាល្លឺម៉ង់​៕
​ប្រភព​៖ ស៊ិនហួ​

មតិយោបល់