ព័ត៌មានជាតិ

ឃាត់ខ្លួន​ស្រី២នាក់និងមនុស្ស៧នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ: នៅ​ថ្ងៃទី២៦ ខែមករាឆ្នាំ២០១៩នគរបាលខណ្ឌឬស្សីកែវបានឃាត់ខ្លួនស្រីស្អាត២នាក់និងជនសង្ស័យ៧នាក់ផ្សេង
ទៀតពាក់ព័ន្ធប្រើប្រាស់និងជួញដូរគ្រឿងញឿន ស្ថិតនៅ៣ទីតាំងផ្សេងគ្នាទីតាំងទី១​ត្រង់ចំណុច​ក្រុមទី៦ ភូមិ៣ សង្កាត់​ច្រាំង​ចំរេះទី១ ទី២នៅត្រង់ចំណុច​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ក្រុមទី៤ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ និង​ទី៣ត្រង់ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥ ក្រុមទី៧ ភូមិខ ២ សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យប្រុសស្រី​ទាំង៩នាក់ នេះ ដោយសារតែ​មានការ​ស្រាវជ្រាវ សហការណ៍​ផ្ដល់ព័ត៌មាន​ពី​ប្រជាពលរដ្ឋទើបកម្លាំង​តាម​លប​ឆ្មក់​បង្ក្រាប​បាន ដោយ​ដកហូត​បាន​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន និង​ថ្នាំញៀន​ចំនួន១០កញ្ចប់ នៅ​ខណ:ដែល​ពួកគេ​ទាំងនោះ កំពុងតែ​ប្រមូល​ផ្ដុំគ្នា​ស​ម្ងំជក់​គ្រឿងញៀន និង​ជួញដូរ​ថ្នាំញៀន។

ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ទាំង៩នាក់ និង​វត្ថុតាង​ពាក់ព័ន្ធ​សកម្មភាព ត្រូវបាន​នាំមក​បន្ត​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅចាត់ការ​តាម​នីតិវិធី៕

មតិយោបល់