សារព័ត៌មាន AllThingsD បានចុះផ្សាយថា លោក David Ebersman ដែលជាប្រធានចាត់ការទូទៅក្រុមហ៊ុន Facebook បានលក់ហ៊ុនចំនួន ៩១១,៧០០ កាលពីថ្ងៃអង្គារកន្លងទៅនេះ ដោយទទួលបានសាច់ប្រាក់ចំនួន៤២,៦លានដុល្លារអាមេរិក។
ប្រធានចាត់ការទូទៅរូបនេះ នៅសល់ហ៊ុនផ្ទាល់ខ្លួនចំនួន ៦៥០,៩៦២ហ៊ុន ក្នុងដៃ ដូច្នេលោកក៏នៅតែជាម្ចាស់ភាគហ៊ុនម្នាក់ដែលមានហ៊ុនច្រើនមួយរូបផងដែរ។
កាលពីថ្ងៃទី ៦ខែវិច្ឆិកា កន្លងទៅលោក Marc Andreessen ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាវិនិយោគិនដ៏ធំមួយរបស់ Facebook បានលក់ហ៊ុនចំនួន ១,២លាន ដោយទទួលបានទឹកប្រាក់ចំនួន ៥៩,៥លានដុល្លារអាមេរិក៕
មតិយោបល់