ព័ត៌មានជាតិ

Update : ឃាត់ចាប់បាន៩នាក់ទៀតហើយ ករណីប្រើប្រាស់គ្រឿងញៀន នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ: ភ្នាក់ងារ Post News បានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យ៩នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននៅចំនុចផ្លូវ៦០ម៉ែត្រសំណង់អាណាធិបតេយ្យក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ។

ប្រតិបត្តិការចុះបង្រ្កាបទីតាំងគ្រឿងញៀនខាងលើនេះ បានដឹកនាំដោយលោក ម៉េង វិមានតារា អធិការរង ខណ្ឌមានជ័យ ទទួលបន្ទុកផែ្នកគ្រឿងញៀន ។

ក្នុងការចុះបង្រ្កាបខាងលើនេះ កម្លាំងនគរបាលខណ្ឌមានជ័យបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ៩នាក់ ដកហូតបានវត្ថុតាងរួមមាន ដាវសុាំម៉ូរ៉ៃ១ដើម និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ខាងលើរួមទាំងវត្ថុតាំងត្រូវបញ្ជូនទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការខណ្ឌមានជ័យចាត់ការតាមនិតិវិធី ៕

មតិយោបល់