ព័ត៌មានជាតិ

រថយន្ត២គ្រឿង បើកបញ្ច្រាសទិស បណ្តាលឲ្យបុកគ្នា ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ នៅផ្លូវជាតិលេខ៦

សៀមរាប: នៅថ្ងៃច័ន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិចំរេះ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះគីឡូម៉ែត្រ លេខ២៤៧-២៤៨ រវាងរថយន្ត និងរថយន្ត បើកបរច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ មនុស្សម្នាក់ ប្រុស និងរបួសមនុស្សស្រីម្នាក់ធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តម៉ាក JEEP ពាក់ផ្លាកលេខ ភ្នំពេញ 2BE 1738 បើកក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ សួន សុកូឡា ភេទប្រុស អាយុ២៩ឆ្នាំ និងអ្នករួមដំណើរ៤នាក់៖ ១.ឈ្មោះ ព្រឿន សេងហួយ ភេទស្រី អាយុ២៨ឆ្នាំ (គ្មានរបួស) ២.ឈ្មោះ សារឹម សំពា ភេទប្រុសស្លាប់នៅកន្លែងកើតហេតុ ៣.ឈ្មោះ ពុធ ពិសី ភេទស្រី អាយុ៤០ឆ្នាំ របួសធ្ងន់ ៤.ក្មេងប្រុស អត់ស្គាល់ឈ្មោះ អាយុប្រហែល៤ឆ្នាំ (របួសស្រាល ) អ្នកទាំងអស់រស់នៅ បុរីប៉េងហ៊ួត ក្រុងភ្នំពេញ ។ ចំណែករថយន្តបង្ក ម៉ាកម៉ាស់ស្តា ពណ៌ត្រេអ៊ីផ្លាកលេខ ខ.ម 2.9574 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកពីលិចទៅកើត បើកក្នុងល្បឿនលឿនមិនប្រកាន់ស្តាំ ដល់ចំណុចកើតហេតុ បុករថយន្ត Jeep តែម្តងក្រោយកើតហេតុ អ្នកបើករថយន្តផ្លាកលេនខ.ម ចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង និងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ។ សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាង យកទៅរក្សាទុកនៅអធិការ បន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់