ក្មេងស្រីម្នាក់ត្រូវពីងពាងខាំនៅក្នុងប្រទេសអ៊ីតាលី ហើយឆ្លងមេរោគដែលបណ្តោលមកពីពិសរបស់វាបានធ្វើឲ្យត្រចៀករបស់នាងដាច់មួយដុំ។ បើតាមសំដីអ្នកជម្ងឺនិយាយថា នាងចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ត្រចៀក បន្ទាប់ពីភ្ញាក់ពីគេង ហើយត្រចៀករបស់នាងបានហើមទោះបីជាមានការព្យាបាលក៏ដោយ។ នៅពេលដែលនាងត្រឡប់ទៅប្រទេសហូឡង់វិញ ត្រច្រៀករបស់នាងបានក្លាយទៅជាពណ៌ខ្មៅត្រង់បរិវេណដែលពីពាងបានខាំ និងពិបាកព្យាបាលពីព្រោះជាលិកាឆ្អឹងខ្ចីរបស់ត្រចៀកត្រូវបំផ្លាញ់។ ដោយសារតែគ្មានវិធីព្យាបាលក្រុមគ្រូពេទ្យបានសម្រេចចិត្តកាត់ត្រចៀកដែលខូចនោះចោលព្រោះខ្លាចមានមេរោគរាលដាលថែមទៀត។ នៅក្នុងកំឡុងពេលព្យាបាលលោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា ពីងពាងដែលវាយប្រហារក្មេងស្រីនោះគឺជាពីងពាងពិស ហើយពិសរបស់វាមានសមត្ថភាពអាចបំផ្លាញ់ជាលិកាឆ្អឹងខ្ចីត្រចៀកបាន ហើយវាក៏ជាករណីដំបូងដែលអ្នកវេជ្ជសាស្ត្រជួបប្រទះនូវពិសពីងពាងខ្លាំងបែបនេះ៕
ព័ត៌មានជាតិ
មតិយោបល់