ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួង ស្រី​ពេជ្រ បង្ហាញ​ចង្អូរ​ដើមទ្រូង​ផ្គើន​មហាជន និង​ក្រសួង​វប្បធម៌​

​តារា​សម្តែង ដែល​មាន​ឈ្មោះ​បោះ​សំឡេង​គ្រាន់បើ​ក្នុង​វិស័យ​សិល្បៈ កញ្ញា ដួង ស្រី​ពេជ្រ ដោយ​មហាជន​ស្គាល់​នាង តាមរយៈ​ការសម្តែង​កាយវិការ​ខារ៉ាអូខេ តាម​ផលិតកម្ម​នានា និង ជាពិសេស​ទំព័រ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​។​

​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ជារឿយៗ​គេ​តែងតែ​ឃើញ ដួង ស្រី​ពេជ្រ បង្ហោះ​រូបភាព​សិច​ស៊ី បង្ហាញ​ពី​សកម្មភាព​នេះ សកម្មភាព​នោះ តែ​អ្វី​ដែល​ធ្វើឲ្យ​មហាជន ក៏ដូជា​មិត្តភក្តិ និង​អ្នកគាំទ្រ​នាង នៅលើ​ទំព័រ​មួយ​នេះ រាង​ស្លុត​អារម្មណ៍ ស្ទើរតែ​ឈាម​ច្រមុះ ព្រោះតែ​សម្រស់​ដើមទ្រូង របស់​នាង​បង្ហោះ​យ៉ាង​ក្រឡឺម អួត​ដល់​អ្នកផង ក្នុង​ចង្កោម​សិល្បៈ ជាពិសេស​នោះ​គឺ​បុរសៗ​ដែល​ចង់បាន​នាង​មក​ថ្នាក់ថ្នម​នោះ​។​

​សម្រាប់​រូបភាព ដ៏​សិច​ស៊ី នេះ ដែរ​ក៏​មាន​អ្នកគាំទ្រ​របស់​នាង ផ្គើន​មកវិញ​ថា “​បើ​អត់​ស្អាត​មែន​” ខណៈ​ដែល​នាង​បាន Wall Post ថា​”​ធ្វើ​ម៉េច​ខ្ញុំ​មិន​ស្អាត​ដូច​គេ ហា​សហា ស៊ី​អារម្មណ៍ មួយ​” ។ តែ​ក៏​មាន​អ្នកខ្លះ​ថា ស្អាត​ហើយ ។​តែ​ទោះជា​យ៉ាងនេះក្តី ក៏​មាន​មតិ​ខាងក្រៅ​ថា រូបភាព​របស់​នាង​កំពុង​ដើរ​កំពុង​ដើរ​ចូល​ក្នុង​ស្ថានភាព កុល ដាវិ ជាពិសេស ឆៃ លី​ដាឡែន ដែល​ធ្វើឲ្យ​ខ្លួន​អា​ប់​រស្មី សឹងតែ​បាត់​មុខ​ពី​ពិភព​សិល្បៈ ។​

​លោក រិនដា និង លោក ថា​រិទ្ធ ដែល​ជា​មន្ត្រី​ស្ថាប័នឯកជន បានឲ្យដឹងថា លោក​ក៏​ជា​អ្នក​ស្នេហា​វិស័យ​សិល្បៈ និង​តែងតែ​គាំទ្រ​ដល់​អ្នកសិល្បៈ​រឿង​ស្លៀកពាក់ ក៏ប៉ុន្តែ​ស្លៀកពាក់​សិច​ស៊ី​ពេក​ក៏​វា​មិន​ល្អ​សម្រាប់​វប្បធម៌​ខ្មែរ ដែរ ប្រទេស​មាន​ច្បាប់​របស់​ប្រទេស និង​វប្បធម៌​ផ្សេងៗ​គ្នា ការ​ល្បី​ទៅមុខ មិន​អាស្រ័យ​លើ​ការ​ស្លៀកពាក់​បង្ហាញ​ចង្អូរ​ដើមទ្រូង លេច​លើ​លេច​ក្រោម​នោះឡើយ​។ ភាព​ល្បី​គឺ​អាស្រ័យ​ថា​យើង​មាន​អ្វី ដែល​ល្អ​ជូន​គេ ដូចជា​បទ​ចម្រៀង ដែល​បង្កើតឡើង ដោយ​ខ្លួនឯង ស្ទីល​ស្លៀកពាក់​តាម​រចនាបទ​ខ្មែរ នោះ​ប្រាកដជា​យើង​ល្បី​ជាក់​ជាមិនខាន​នោះទេ​។ មួយវិញទៀត យើង​ដែល​យើង មនុស្ស​នៅលើ​សកលលោក ជា​ពិសេស​ប្រទេស​ដែល​ខ្លាំង​ខាង​សេដ្ឋកិច្ច យក​ការ​ស្លៀកពាក់​តាម​យើង ពេញ​ផ្ទៃ​ប្រទេស​ទេ គឺ​អត់​ទេ គឺមាន​តែ​យើង​ទេ ដែល​យក​របស់​គេ​មក​ស្លៀក​មក​បង្ហាញ ពេញ​ប្រទេស​ជាក់ស្តែង ដូច​តារា​ខាងលើ​តែម្តង ។​

​បុរស​ទាំង​ពីរ​ខាងលើ បាន​និយាយ​ដូច​គ្នា​ថា ការ​ស្លៀកពាក់​នេះដែរ វា​អាច​ផ្គើន​ដល់​ភ្នែក​មហាជន ក៏ដូចជា ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ ជាពិសេស អ្នក​ដែល​មក​កាន់​តំណែង​ថ្មី​តែ​ម្តង ក្នុង​ក្រសួង​មួយ​នេះ​។ អាច​ថា​មិន​ថា ក្រសួង​នឹង​ចាត់វិធានការ​ដុសក្អែល អ្នក​ស្លៀកពាក់​សិច​ស៊ី​ក្នុង​ពេល​ឆាប់ៗ​៕
https://i1272.photobucket.com/albums/y389/domneng/Ailya/DoungSreyPich1_zps88f5d226.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/DoungSreyPich4_zps13e6f59c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/DoungSreyPich2_zpsc86f8d20.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/DoungSreyPich3_zpseb787483.jpg

មតិយោបល់