ព័ត៌មានជាតិ

ធ្លាក់​យន្តហោះ​ Boeing​ នៅ​រូស្ស៊ី​សម្លាប់​មនុស្ស​ ៥០​ នាក់​

​ទីក្រុង​មូ​ស្គូ​(១៧/១១/២០១៣):​អជ្ញាធរ​របស់​រូស្ស៊ី​កាលពី​ថ្ងៃ​បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា​មនុស្ស​សរុប​ ៥០ នាក់​ ដែល​បាន​ស្លាប់​នៅក្នុង​សោកនាដកម្ម​ធ្លាក់​យន្តហោះ​ប្រភេទ ​Boeing​ មួយ​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​ទីក្រុង ​Tatarstan​។​
​អ្នកស្លាប់​រូ​ម​មាន​អ្នកដំណើរ​ ៤៤ ​នាក់​និង​ ៦ ​នាក់​ទៀត​ជា​បុគ្គលិក​លើ​យន្តហោះ​ហើយ​បើ​យោងតាម​របាយការណ៍​មួយ​បានឲ្យដឹង​ថា​កូន​ម្នាក់​របស់លោកអ​ភិបាល​ក្រុង ​Rustam Minnikhanov ​និង​លោក ​Alexander Antonov ​មេប៉ូលីស​ក៏​ត្រូវ​ជា​អ្នក​នៅ​ក្នុង​អ្នកស្លាប់​ទាំងអស់​នោះ​ដែរ​។​អជ្ញាធរ​នៃ​ទីក្រុង ​Tatarstan ​បាន​ប្រកាស​ថា​យក​ថ្ងៃ​ច័ន្ទ​ជា​ថ្ងៃ​កាន់ទុក្ខ​ដល់​អ្នកស្លាប់​ទាំង​ ៥០ ​នាក់​។​

2

​គួរបញ្ជាក់​ផងដែរ​ថា​រថយន្ត​ពេទ្យ ​១០ ​គ្រឿង​និង​រថយន្ត​ជួយ​ស​ង្គ្រ​6​គ្រឿង​ទៀត​បាន​ទៅដល់​ទី​កន្លែង​កើតហេតុ​ហើយ​គ្រោះ​ថា្នក់​ធ្លាក់​យន្តហោះ​នេះ​ក៏​បាន​បង្ក​ឲ្យមាន​ភ្លើង​ឆេះ​ផងដែរ​តែ​ត្រូវបាន​គេ​ពន្លត់​វិញ​ភ្លាមៗ​ដែរ​៕​
1

3

មតិយោបល់