ភ្នំពេញៈ កាលពីនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ត្បូងឃ្មុំ បានបង្ក្រាបករណីរក្សាទុកអាវុធដោយខុសច្បាប់ និងក្លែងបន្លំប្រើប្រាស់ឯកសណ្ឋាននគរបាល និងកងយោធពលខេមរភូមិន្ទ ផ្លាកលេខក្លែងក្លាយ រក្សាគ្រាប់ជាតិផ្ទុះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ ម៉ាប់ សុភ័ក ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ ម៉ាន់ ស៊ីរ៉ន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកវត្ថុតាងដែលចាប់បានរួមមាន ១-អាវុធខ្លីប្រើហ្គាស(បាញ់គ្រាប់កាំកង់), ២-គ្រាប់K៥៤ ចំនួន ០៤គ្រាប់, ៣-ឯកសណ្ឋាននគរបាល ខោចំនួន០២; សំពត់នគរបាលនារីចំនួន០២; អាវចំនួន០៣; មួកចំនួន០១; ខ្សែក្រវ៉ាត់ចំនួន ០១ និងពិលឆក់០១ និង ៤-ឯកសណ្ឋានប៉ារ៉ាចំនួន ០១សំរាប់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕






មតិយោបល់