ថៃ៖ ក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ថៃបានរំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួន ២៨លាននាក់នៅក្នុងឆ្នាំ ២០១៤ ដោយកើនឡើង ៨ភាគរយពីឆ្នាំ ២០១៣ ដោយមានចំនួនត្រឹមតែ ២៦,៦លាននាក់។
ការព្យាករបានបញ្ជាក់ថា ប្រាក់ចំណូលដែលបានមកពីឧស្សាហកម្មគ្មានផ្សេងមួយនេះនឹងកើនឡើង ១២ភាគរយនៅឆ្នាំក្រោយ ដោយមានទឹកប្រាក់ទំហំ ២,០២ពាន់ពាន់លានបាត ហើយនៅក្នុងឆ្នាំនេះ បានរំពឹងថានឹងទទួលបាន ១,៨ពាន់ពាន់លានបាត ដែលបានមកពីភ្ញៀវទេសចរណ៍បរទេស និងក្នុងស្រុក។
អ្នកស្រី Piyaman Tejapaibul ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានថ្លែងថា ភ្ញៀវទេសចរណ៍នៅតែមានទំនុកចិត្ត និងនៅតែចង់ធ្វើដំណើរកម្សាន្តក្នុងប្រទេសនេះ។
អ្នកស្រីបានបន្តទៀតថា “យើងបានជួបប្រទះនូវភាពវឹកវរផ្នែកនយោបាយក្នុងរយៈពេល ៦ខែម្ដង ជារៀងរាល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអាជីវកម្មមួយចំនួនក៏ជួបផលលំបាក់ផងដែរ”។
អ្នកស្រីក៏បានណែនាំដល់អ្នកជំនួញទាំងអស់បង្កើតប្រសិទ្ធភាពដើម្បីប្រកួតប្រជែងជាមួយនឹងបណ្ដាប្រទេសផ្សេងៗជាគូប្រជែង៕
https://i1272.photobucket.com/albums/y389/domneng/Ailya/ThaiTourism3_zpsf5c0e3a7.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ThaiTourism2_zps959fda63.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ThaiTourism1_zpsfa64a427.jpg
មតិយោបល់