មនុស្សជាច្រើនរយនាក់បានដើរចេញពីអង្គប្រជុំមួយដែលមានប្រធានបទស្តីពីបញ្ហាបរិស្ថានពិភពលោក។ក្រុមអ្នកតំណាងដែលមកពីអង្គការអន្តរជាតិនានាបានដើរចេញពីកិច្ចប្រជុំដែលកំពុងតែដំណើរការនៅឡើយដោយសារតែពួកគេយល់ឃើញថាពួកគេមិនអាចទទួលបានដំណោះស្រាយណាមួយក្នុងឈានទៅដល់ការសម្រេចចិត្តលើបញ្ហាបរិស្ថាននោះទេ។
បើទោះបីជាយ៉ាងណាក្តីលោករដ្ឋលេធិកានៃផ្នែកអាកាសធាតុរបស់អង់គ្លេសលោក Ed Davey បានប្រាប់ដល់អ្នកកាសែតថាគាត់នៅតែសង្ឃឹមយ៉ាងមុតមាំក្នុងការដំណើរការមួយនេះនឹងត្រូវបានគេធ្វើឡើងជាមិនខាន។គួររំលឹកដែរថាកិច្ចប្រជុំស្តីពីបរិស្ថានពិភពលោកនេះត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនអាទិត្យមកហើយនៅក្រោយពេលដែលព្យុះ Haiyan បានវាយប្រហារភីលីពីន។
លោក Yeb Sano តំណាងមកពីភីលីពីនបាននិយាយថាពួកគេគួរតែងបញ្ឈប់នូវភាពល្ងង់ខ្លៅហើយប៉ុន្តែគាត់នៅតែបរាជ័យក្នុងការស្នើរឲ្យមានសេចក្តីសម្រេចចិត្តណាមួយពីអង្គការស៊ីវិលធំៗមួយចំនួននៅលើលោកស្តីពីបញ្ហាបរិស្ថានដូចជាអង្គការ Oxfam, WWF និង Action Aid ជាដើម៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់