ថៃ៖ក្រុមបាតុករថៃដែលកំពុងតែរារាំងនិងបិទដំណើរការនៃក្រសួងពីររបស់រដ្ឋាភិបាលថៃក្រោមការគ្រប់គ្រងរបស់អ្នកស្រីយីងឡាក់ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន។ការខិតខំប្រឹងប្រែងអស់រយៈពេលរាប់ខែក្នុងការទាមទារឲ្យមានការបណ្តេញលោកស្រីយីងឡាក់ចេញពីតំណែងរបស់ក្រុមបាតុករដោយមានប្រើប្រាស់មូលហេតុចម្បងនៃទំនាក់ទំនងរបស់អ្នកស្រីជាមួយនឹងលោកអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន។
លោក Suthep Thaugsuban មេដឹកនាំមួយរូបរបស់គណបក្សប្រជាធិបតេយ្យដែលធ្លាប់កាន់អំណាចកាលពីឆ្នាំ 2010 កំពុងតែមមាញឹកក្នុងការស្វែងរកនិងជម្រុញឲ្យមានការគាំទ្រកាន់តែខ្លាំងជាមួយនឹងក្រុមបាតុករក្នុងការបន្តបិទក្រសួងផ្សេងៗទៀតតាមតែអាចធ្វើទៅបានហើយលោកបានហៅថាការទាមទារលើកនេះថាជាបដិវត្តប្រជាជន។
គួរបញ្ជាក់ផងដែរថាការទាមទារនិងការតវ៉ាប្រឆាំងបានចាប់ផ្តើមឡើងសារជាថ្មីក្រោយពេលសភាជាតិរបស់ថៃបានធ្វើសេចក្តីព្រាងច្បាប់មួយដែលអាចលើកលែងទោសនយោបាយបានហើយដែលក្រុមប្រឆាំងបានជឿជាក់ថាវាជាស្ពានក្នុងការនាំខ្លួនលោកថាក់ស៊ីនចូលស្រុកវិញដោយងាយស្រួល៕

មតិយោបល់