ព័ត៌មានជាតិ

ជប៉ុន​មើលឃើញ​ឱនភាព​ពាណិជ្ជកម្ម

​ឱនភាព​ពាណិជ្ជកម្មរ​ប់ស​ប្រទេស​ជប៉ុន​នៅក្នុង​ពាក់​ឆ​មា​ទី​១ ឆ្នាំ ២០១៣ ពី​ខែ​មេសា ដល់​ខែ​កញ្ញា បាន​ក្លាយជា​កំណត់ត្រា​ខ្ពស់ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៥០,៩៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ជប៉ុន​បាន​រាយការណ៍​ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​។​

​នៅក្នុង​ខែ​កញ្ញា តុល្យភាព​ពាណិជ្ជកម្ម​បាន​ជួប​នូវ​ឱ​ភាព​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៩៣២,១​ពាន់​លាន​យ៉េន​។ ការនាំចេញ​នៅ​ក្នុង​ខែកញ្ញា​បាន​កើនឡើង ១១,៥​ភាគរយ ធៀប​នឹង​ដើមឆ្នាំ ខណៈពេល​ដែល​ការ​នាំចូល​បាន​កើនឡើង ១៦,៥​ភាគរយ​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួង​ហិរញ្ញវត្ថុ​បានឲ្យដឹង​៕

JAPAN

មតិយោបល់