ព័ត៌មានជាតិ

ឈ្លោះជាមួយប្រពន្ធបន្តិចបន្តួចសោះ ផឹកថ្នាំបាញ់កក់ ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាន២ថ្ងៃ!

តាកែវៈ បុរសម្នាក់ បានធ្វើអត្តឃាតលេបថ្នាំបាញ់កក់ ដើម្បីសម្លាប់ខ្លួន តែមិនស្លាប់ ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទ្រង់ភូមិ​ ឃុំព្រៃផ្ដាំ​ ស្រុកអង្គរបូរី​ ខេត្តតាកែវ។ លុះដល់ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៨​ ក៏បានស្លាប់នៅមន្ទីពេទ្យខេត្តតាកែវ។

សពជនរងគ្រោះមានឈ្មោះ ទុយ​ ដេត​ ភេទប្រុស​ អាយុ​ ៣៣ឆ្នាំ​។

ចំណែកមូលហេតុ គឺទាស់ទែងគ្នា​ ជាមួយប្រពន្ធបន្តិចបន្តួច៕

មតិយោបល់