ព័ត៌មានជាតិ

ប្រេងឥន្ធនៈ​រាវ​ធ្វើ​ពី​កាបូនឌីអុកស៊ីត​ជា​លើកដំបូង​

​យោងតាម​ប្រភព​ព័ត៌មាន softpedia ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៨ ខែ វិច្ឆកា ឆ្នាំ ២០១៣ បានឲ្យដឹងថា នៅ​ភាគខាងត្បូង​នៃ​ឧបទ្វីប Iceland ដែល​ជា​កន្លែង​ថ្មី​ត្រូវបាន​កសាង នៅជាប់​នឹង​រោងចក្រ​ថាមពល​កំដៅ ដើម្បី​ទទួលបាន​ជ័យ​ទទួលបាន​ជោគជ័យ​ក្នុង​ការបំលែង​ដោយ​ផ្ទាល់​ពី​កាបូនឌីអុកស៊ី​ត​ទៅ​ជា​ប្រេងឥន្ធនៈ​ជា​លើកដំបូង​។
Liquid-Fuel-Made-from-Carbon-Dioxide-for-the-First-Time
កន្លែង​នោះ​គឺជា​កម្មសិទ្ធិ​ក្រុមហ៊ុន​កែច្នៃ​អន្តរជាតិ ដែល​មាន​គោលដៅ​ក្នុង​ការបំលែង​ឧស្ម័ន CO2 ដើម្បី​ជួយ​ដោះស្រាយ​នូវ​ភាពស្មុគស្មាញ​ចំពោះ​តម្រូវការ​ថាមពល​។ ការដំឡើង​ត្រូវការ​ផ្គត់​ផ្គង​ពី​រោងចក្រ​ថាមពល​កំដៅ​នៅពេល​បន្ទាប់ ដូច្នេះ​វា​អាច​ជួយ​កាត់បន្ថយ​ការ​ភាយ​នូវ​ឧស្ម័ន​ដល់​ប្រទេស​ជិតខាង​។ ដើម្បី​ឲ្យ​វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធិភាព​ពួកគេ​បាន​សាងសង​កន្លែង​ពីរ​នៅ​ជាប់​គ្នា គឺ​កន្លែង​ផលិត​ថាមពល​អគ្គិសនី និង​កាបូនឌីអុកស៊ីត​ដែល​ចំណាយ​តិច​បំផុត គឺ​មាន​កម្រិត​មធ្យម​ត្រឹមតែ​បួន​សេន​ក្នុង​មួយ​គឺ​ឡូ​វ៉ាត់​ម៉ោង​។ លើសពីនេះទៅទៀត​ផែនការ​នៃ​ការបំលែង​កាបូនឌីអុកស៊ី​ត អាច​ប្រឆាំង​នឹង​ចំហាយ​ចេញពី​រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ធ្យូង​ថ្ម​។ កត្តា​ទាំង​នេះ​អាច​ឲ្យមាន​ភាពងាយស្រួ​ល​ក្នុង​ការបំលែង​ដើម្បី​ចាប់​យកយក និង​ចែក​កាបូនឌីអុកស៊ីត​ដាច់​ដាយ​ឡែក​ជាមួយ​និង​ការចំណាយ​រួម​តិច​បំផុត ហើយ​តម្រូវការ​តិចជាង​មុន​នៅក្នុង​លក្ខ​ណ្ឌនៃបច្ចេកវិទ្យា​៕​

មតិយោបល់