ព័ត៌មានជាតិ

ធនាគារ​ថៃ​កាត់បន្ថយ​អត្រា​ការប្រាក់​គោល​ជាថ្មី​ម្ដងទៀត​

​ថៃ​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​គោល​ជា​លើក​ទី​២ នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ក្រុម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល លោកស្រី​យ៉ីង​ឡាក់ ស៊ីណាវ៉ាត្រា កំពុង​រីក​ធំ​ឡើង​ដោយ​បាន​គំរាមកំហែង ដល់​ទំនុកចិត្ត​អ្នកវិនិយោគទុន​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា ធនាគារកណ្ដាល​ថៃ​បាន​ធ្វើ​ការកាត់បន្ថយ​តម្លៃ​នៃ​ការទិញ​មូល​ប​ត្រ​បំណុល​រយៈពេល​មួយ​ថ្ងៃ​មក​នៅ ២,២៥​ភាគរយ ដោយ​សំឡេងឆ្នោត​របស់​សមាជិក​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ ៦​សំឡេង ទល់ ១​សំឡេង ដើម្បី​គាំទ្រ​សេចក្ដីសម្រេច​នេះ​។​
siamcommercialbank
​ក្រុមបាតុករ​តវ៉ា​ថៃ នៅ​សប្ដាហ៍​នេះ បាន​ឡោមព័ទ្ធ​ក្រសួង​រដ្ឋាភិបាល​ជាច្រើន និង​បាន​ជំរុញ​ឲ្យ​មន្ដ្រី​រាជការឲ្យ​ចូលរួម​បណ្ដេញ​លោកស្រី​យ៉ីង​ឡាក់ ចេញពី​តំណែង ពោល​គឺ​ចង់​ផ្ដាច់​ពូជ​លោក​ថាក់ស៊ីន​តែម្ដង​។ សេដ្ឋកិច្ច​បាន​កើនឡើង​តិច​ជាង​ការ​ព្យាក​រ ១,៣ ភាគរយ​នៅក្នុង​ត្រីមាស​ទី​បី​ធៀប​នឹង​រយៈពេល​បី​ខែ​មុន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា របាយការណ៍​ជា​ផ្លូវការ​មួយ​បានបង្ហាញ​ថា ប្រទេស​ថៃ​បាន​បាត់បង់​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាង ៣០​ម៉ឺន​នាក់ ដែល​គិត​ជា​ទឹកប្រាក់​ជិត ៥០០​លាន​ដុល្លារ​អាមេរិក ហើយ​បើសិនជា​ការតវ៉ា​នៅតែ​បន្ត​នោះ​នៅ​ឆ្នាំក្រោយ​ថៃ​នឹងរង​ផលប៉ះពាល់​ជាច្រើន​ទាំង​សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​៕​

មតិយោបល់