ព័ត៌មានជាតិ

ទាហាន​ថៃ​មិន​នៅ​ខាង​ណា​នោះ​ទេ​ចំពោះ​ជម្លោះ​នយោបាយ​កំពុង​កើតមាន​

ទីក្រុង​បាងកក (29/11/13) ៖​មេ​ទា​ហា​ថៃ​បានប្រកាស​យ៉ាងច្បាស់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​ការទាមទារ​និង​ជំហ​របស់​ភាគី​ទាំង​គណបក្ស​កាន់អំណាច​និង​គណបក្ស​ប្រឆាំង​សុទ្ធតែ​ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រសើរ​ឡើងនៃ​ស្ថានភាព​នយោបាយ​ដូច​គ្នា​ដូចនេះ​ខាង​ទាហាន​នឹងមិន​ចូលរួម​នៅ​ពីក្រោយ​ខាង​ភាគី​ណាមួយ​ឡើយ​។​
Thai
​លោក Prayuth Chan-Ocha បាន​និយាយ​បន្ថែម​ថា​កងកម្លាំង​ទាហាន​ដែល​នៅក្នុង​ប្រទេស​ទាំងអស់​ជា​កម្លាំង​របស់​ព្រះមហាក្សត្រ​និង​សម្រាប់​ប្រជាពលរដ្ឋ​ខ្លួន​តែ​ប៉ុណ្ណោះ​ហើយ​ភាគី​ខាង​ក្រុម​តវ៉ា​ប្រឆាំង​គួរតែ​ឈប់​ប្រើប្រាស់​កម្លាំង​ក្នុង​ការប្រឆាំង​ជាមួយនឹង​ក្រុម​ទាហាន​នោះ​ទេ​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុមបាតុករ​បាន​ព្យាយាម​បង្ក​ជា​ព្យុះ​ភ្លៀង​នៅតាម​ក្រសួង​មួយចំនួន​ហើយ​ក៏​ធ្លាប់​បាន​ព្យាយាម​ធ្វើដំណើរ​ទៅកាន់​ទីបញ្ជាការ​ទ័ព​ផងដែរ​។​
​ក្រុមបាតុករ​កាលពី​ថ្ងៃ​សុក្រ​បាន​ធ្វើដំណើរ​ទៅដល់​ស្នាក់ការ​កណ្តាល​គណបក្ស​ភឿ​ថៃ​ផង​និង​បាន​ទៅ​ដល់​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ​ផង​៕​

មតិយោបល់