កំពង់ធំៈ នៅវេលាម៉ោង ៣ និង ៥នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ២០៥-២០៦ ស្ថិតភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្ដកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នា(ពីត្បូងទៅជើង) បណ្តាលឲ្យបុរសម្នាក់ស្លាប់។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M-9350 បើកបរដោយឈ្មោះ ងិន សុវណ្ណ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តកំពង់ធំ មុខរបរកម្មករ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើក៏បុកជាមួយគោយន្តកន្រ្តៃគ្មានភ្លើងបំភ្លឺផ្លូវ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់