ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។
ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់