ព័ត៌មានជាតិ

ចិន​ត្រួតពិនិត្យ​យន្តហោះ​បរទេស​ដែល​ឆ្លងកាត់​តំបន់ហាមឃាត់​

ទីក្រុង​ប៉េកាំង (29/11/13) ៖​បើ​យោង​ទៅតាម​អ្នកនាំពាក្យ​នៃ​កងកម្លាំង​ទ័ព​របស់​ប្រទេស​ចិន​បានឲ្យដឹង​ថា​កាលពី​ថ្ងៃ​សុក្រ​ទ័ពអាកាស​របស់​ប្រទេស​ចិន​បាន​សំគាល់​និង​កំណត់​អត្តសញ្ញាណ​នៃ​យន្តហោះ​ទាហាន​ជាច្រើន​គ្រឿង​របស់​បរទេស​ដែល​បាន​ហោះ​កាត់​តំបន់​ដែល​ចិន​ប្រកាសថា​ជា​តំបន់​ហាម​ហោះហើរ​នោះ Air Defense Identification Zone(ADIZ) ដែល​ស្ថិតនៅ​សមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​។​
china-follow-japan-jets-.si
​លោក Sehn Jinke អ្នកបើក​យន្តហោះ​ចម្បាំង​ឲ្យ​កងកម្លាំង​ទ័ពអាកាស​របស់​ប្រទេស​ចិន​ដែល​កំពុង​មាន​ភារៈកិច្ច​នៅក្នុង​តំបន់​ហាមឃាត់​នោះ​បាន​បើក​យន្តហោះ​ចេញ​ពី​មូលដ្ឋាន​ភ្លាមៗ​ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ​ការហោះហើរ​របស់​យន្តហោះ​មួយចំនួន​ដែល​ក្រោយមក​ត្រូវបាន​ស្គាល់​និង​កំណត់ថា​ជា​យន្តហោះ​របស់​អាមេរិក 02 គ្រឿង​និង​យន្តហោះ​របស់​ប្រទេស​ជប៉ុន 10 គ្រឿង​។​
​កងកម្លាំង​ទ័ពអាកាស​ក្រោយ​ពិនិត្យ​រួចរាល់​បានបញ្ជាក់​ថា​វា​មិនមាន​ការប៉ះពាល់​អ្វី​ធំដុំ​ដល់​តំបន់​ដែល​ចិន​បានប្រកាស​ហាមឃាត់​នោះឡើយ​៕​

មតិយោបល់