ព័ត៌មានជាតិ

រថយន្តដឹកទឹកស្រោចផ្លូវបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកព្រៃនប់

ព្រះសីហនុ: កាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្ដធន់ធំ (ឡានដឹកទឹកស្រោចផ្លូវ) ម៉ាក KAMAZ ពណ៌ស ពាក់ស្លាកលេខ ក៥២៤០-ភព៣ អ្នកបើកបរឈ្មោះ គង់ លីហ៊ូវ ភេទប្រុស អាយុ
៣៤ឆ្នាំ មុខរបរ អ្នកបើករថយន្ដទឹក មានទីលំនៅភូមិត្រពាំងកោះ ឃុំរលាំងគ្រៀល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ម៉ូតូម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ចេក រ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ (រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ហែម ទីម ភេទប្រុស អាយុ ១៤ឆ្នាំ (រងរបួសស្រាល) អ្នកទាំងពីររស់នៅភូមិវាលតាអោង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់