ព័ត៌មានជាតិ

រកឃើញ​កន្លែង​បន្ទោបង់​រួមគ្នា​នៃ​សត្វ​ល្មូ​ន​បុរាណ​

​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ផូស៊ីល (​រណ្តៅ​បន្ទោបង់​រួមគ្នា​) នៃ​សត្វ​ល្មូ​ន​បុរាណ​ដែល​ជា​ក្លែង​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​អា​ហ្សង់​ទីន​។ នេះ​ជា​លើកដំបូង​ហើយ​នៃ​ការរកឃើញ (​រណ្តៅ​បន្ទោបង់​រួមគ្នា​) នៃ​សត្វ​ល្មូ​ន​ធំៗ​ដែល​មាន​ជីវិត​នៅលើ​ភព​ផែនកា​លពី ២៤០ លាន​ឆ្នាំមុន​។ នៅ​ជុំវិញ​តំបន់​នោះ​មាន​រណ្តៅ​ប្រហែលជា ៩៤ ហើយ​ទំហំ​នៃ​រណ្តៅ​នីមួយ​ប្រហែល ១០ ម៉ែត្រការ៉េ​។ បើ​តាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា មានតែ​ប្រភេទ​សត្វ​ល្មូ​ន​ធំៗ​ដូចជា Dinodontosaurus តែប៉ុណ្ណោះ​ដែល​អាច​បញ្ចេញ​កាកសំណល់​បែបនេះ​បាន​។ ការរកឃើញ​នេះ​មិន​ត្រឹមតែ​ជា​ភស្តុ​ក​តាង​ដំបូង​នៃ (​រណ្តៅ​បន្ទោ​បង់រួម​) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​សញ្ញា​មួយ​ទៀត​នៅលើ​លាមក គឺ​បញ្ជាក់ថា​សត្វ​ទាំងនេះ​ស៊ី​រុក្ខជាតិ​ជា​អាហារ​។ បច្ចុប្បន្ន​ក្រុម​អ្នកស្រាវជ្រាវ​បាន​បន្ត​ការជីក​រុករក​នៅក្នុង​តំបន់​នោះ​ដើម្បី​ស្វែងយល់​ពី​ការពិតឲ្យ​កាន់តែច្បាស់​៕​
https://i1272.photobucket.com/albums/y389/domneng/Dinodontosaurus3_zpsfc832cc0.jpg
https://i1272.photobucket.com/albums/y389/domneng/Dinodontosaurus2_zps5dc411ca.jpg
https://i1272.photobucket.com/albums/y389/domneng/Dinodontosaurus1_zps715a9f97.jpg

មតិយោបល់