មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី បានថ្លែងឲ្យដឹងថា រុស្ស៊ីបានបំណងចង់ធ្វើសមយុទ្ធយោធារួមគ្នាជាមួយនឹងប្រទេសកូរ៉េខាងជើង នៅក្នុងពេលឆាប់ៗនេះ ប្រសិនបើការចរចាបានសម្រេច។
លោក Valery Gerasimov មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ីកំពុងតែចរចាជាមួយនឹងកូរ៉េខាងជើង ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា ហើយបើសិនជាការធ្វើសមយុទ្ធទទួលបានជោគជ័យ នោះរុស្ស៊ីនឹងធ្វើសមយុទ្ធរួមគ្នាជាមួយប្រេស៊ីល វៀតណាម និងគុយបា។
គួរបញ្ជាក់ផងដែរថា មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង លោក គឹម ជុនអ៊ុន បានយល់ព្រមទៅទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសរុស្ស៊ី តាមការស្នើសុំរបស់រុស្ស៊ី ដើម្បីចូលរួមនៅក្នុងវិធីអបអររំលឹកខួបជ័យជម្នះលើក្រុមណាស៊ីក្នុងសម័យសង្គ្រាមលោកលើកទី២ ហើយនេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងបំផុតរបស់ គឹម ជុនអ៊ុន ចាប់តាំងពីឡើងកាន់តំណែងក្នុងឆ្នាំ ២០១១៕
មតិយោបល់