តាកែវៈ នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ អគ្គិសនីខេត្តតាកែវ បានធ្វើការផ្ដាច់ភ្លើងនៅតំបន់ P037 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដំឡើងត្រង់ស្វូរថ្មី។ នេះបើតាមផេករបស់អគ្គិសនីតាកែវ ចេញផ្សាយមុននេះ១ម៉ោង។
ផេកខាងលើសរសេរយ៉ាងដូច្នេះ «សកម្មភាពនិយោជិតអគ្គិសនីតាកែវ ផ្នែកបណ្តាញកំពុងតម្លើងត្រង់ស្វូរ ថ្មីជំនួសត្រង់ស្វូរដែលលើសបន្ទុក (បង្កើនសមត្ថភាពផ្គត់ផ្គង់) នៅតំបន់ P037 ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ សូមអធ្យាស្រ័យដល់អតិថិជនចំពោះការបិទចរន្តអគ្គិសនី»៕
មតិយោបល់