កីឡាករអតីតប្រធានក្រុមអង់គ្លេស David Beckham ដែលត្រូវបានគេឃើញមានវត្តមានកាលពីពេលថ្មីៗនេះនៅទីក្រុងម៉ាកាវក្នុងឧិកាសនៃការប្រកួតប្រដាល់របស់ Manny Pacquiaoដូចជាគ្រាន់តែចង់បង្ហាញថាខ្លួនគ្រាន់តែជាអ្នកគាំទ្រកីឡាប្រដាល់ម្នាក់ប៉ុណ្ណោះ។
តាមការពិតនៅពីក្រោយការចូលរួមទស្សនាការប្រកួតកីឡាប្រដាល់នេះកីឡាកររូបនេះបានកំពុងតែមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍរមណីយដ្ឋានមួយ Global Resort Develper Las Vegas Sands(LVS) ហើយព័ត៌មាននេះត្រូវបានគេដឹងបានថា Beckham អាចនឹងសហការជាមួយក្រុមហ៊ុននេះក្នុងការបើកដំណើរការរមណីយដ្ឋាននៅម៉ាកាវនិងសិង្ហបុរីផង។
នៅមិនទាន់មានព័ត៌មានលម្អិតពីគម្រោងការមួយនេះនៅឡើយទេតែបើយោងប្រភពដែលបានផ្តល់ដោយក្រុមហ៊ុន LVS បាននិយាយថារមណីយដ្ឋានដែលនឹងបង្កើតឡើងនោះនឹងតម្រូវទៅលើការកំសាន្តការញាំនិងស្នាក់នៅតែប៉ុណ្ណោះ៕
មតិយោបល់