ចិន៖បើទោះបីជាមានសត្វពីរក្បាលដែលតាមដោយស្មោះស្មគ្រស្មោះ តាមជាមួយនឹង ក្នុងនោះមានសត្វឆ្កែ និងសេក ប៉ុន្តែសកម្មភាពដើរបិណ្ឌបាត្រ របស់សង្ឈចិនមួយអង្គនេះ ត្រូវបានមនុស្សជាច្រើនគិតថាវាមិនមែនដូចទៅនឹងសាច់រឿង Journey to the West ឬខ្មែរហៅថា ថាំងចេងចំលងធម៌ ។
សង្ឈអង្គដែលដើរបិណ្ឌបាត្រនោះ ត្រូវបានគេស្គាល់ឈ្មោះថា Wang Jiang ដោយបង្ហាញខ្លួន ម៉ោង ១០ ព្រឹក កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា កន្លងទៅ នៅ សង្កាត់ Bao’an ទីក្រុង Shenzhen ខេត្ត Guangdong Province ដោយសង្ឈអង្គនោះ លេចមុខលើដំបូងរថយន្ត ដោយមិនដូចរឿងភាគដែលត្រូវធ្វើដំណើរដោយសេះ និងថ្មើរជើងឡើយ។
លោកសង្ឈអង្គខាងលើ បានឲ្យដឹងថា ការធ្វើបែបនេះរបស់លោក គឺក្នុងគោលបំណងដើម្បីស្វែងរកប្រាក់ សម្រាប់មនុស្សធម៌ ធ្វើយ៉ាងណាឲ្យបាន ១០០ លានយន់ ។ បើទោះបីដឹងថា ទង្វើនេះវាដូចជាមិនសមតែ លោកនឹងប្រែក្លាយសុបិន្តឲ្យក្លាយជាការពិត៕

មតិយោបល់