ព័ត៌មានជាតិ

DKSH ត្រឹមតែស្មើជាមួយនឹង CoCa Cola

កាលពីថ្ងៃទី អាទិត្យទី ១ ខែ ធ្នូ ម្សិលមិញ ​ក្លិបបាល់ទាត់ DKSH ​បានជួបជើង​ជាមួយនឹង​ក្លិបបាល់ទាត់ ​​ក្រុមហ៊ុន Coca Cola នៅលើទីលាន​​បាល់ទាត់ដំរីស ​​ដោយលទ្ធផលត្រឹមតែ​ស្មើ ៣-៣ ។
DKSH
ក្នុងតង់ទី ១ ​ក្នុងជំនួបក្លិបទាំងពីរ គ្រាន់តែបើកឆាកប្រហែល ១០ នាទី ក្លិប Coca Cola ដែលជា​ក្លិប​​ជើង​ខ្លាំងគ្រាន់បើ លើទីលានបាល់ទាត់ដំរីស បំប៉ោងសំណាញ់​ក្លិបបាល់ទាត់ DKSH នាំមុខ ​១-០ ។ ​ទោះ​ក្លិប Coca Cola មាន​កីឡាករវ័យក្មេងច្រើនពេញដោយសន្ទុះ ​តែ​ក្លិប DKSH ក៏មាន​ឱកាស​លុតវិញ ​ស៊ុត​ដោយកីឡាករ សីហា ពាក់ស្លាក់លេខ ៦៦ ជួយជ្រោង​ឲ្យ​ DKSH ស្មើ ១-១ នៅនាទី ទី ២០ នៅនាទី ៤០ កីឡាករ​​ ហែម ចន្ទសត្សា បានតែ​ត​​មួយទំហឹងក្បាល ខណៈដែលកីឡាករ ថារិទ្ធ​ពាក់ស្លាក់លេខ ២២ ​​លើកចេញពីជ្រុង​ម្ខាង ជួយ​ឲ្យ DKSH នាំមុខវិញ តែហៀបបញ្ចប់តង់ទៅហើយ Coca Cola បានតាមស្មើវិញ ដោយលទ្ធផល ២-២ ។​

​បើកឆាក​មិនទាន់នឹងបាត់ហត់ស្រួលបួលផង ​ ក្លិប​ Coca Cola បានព្យាយាម​សំរុកយ៉ាងខ្លាំង សឹងតែ​ធ្វើ​ឲ្យ ​DKSH ទប់មិនរួច​ក្នុងការវាយលុកនេះ ​រហូតដល់​​បំប៉ោងសំណាញ់ DKSH បន្ថែមទៀត ​ដោយលទ្ធផល ៣-២ ​ដែលជាលទ្ធផល​ធ្វើ​ឲ្យ DKSH កាន់តែក្តៅស្លឹកត្រចៀក​។​ ​ការវាយលុករបស់ CoCa Cola ជាមួយនឹង​​​ទម្រង់​លេងថ្មី​របស់គ្រូបង្វឹកខ្លួន ​សឹងតែ​ធ្វើឲ្យ DKSH បះសក់ម្តងៗ ​។​តែ​ទោះជាយ៉ាងណា ដោយសារតែ ខ្សែការពាររបស់ DKSH រឹងមាំ ​ធ្វើឲ្យ ក្លិប CoCa Cola មិនអាចវាយលុកបាន​សម្រេច រហូតដល់​នាទី ៩០ កីឡាករ រិទ្ធ​ពាក់ស្លាក់លេខ ៦៩ បានស៊ុតបាល់​​ប្រហែលចំងាយ ២៥ ម៉ែត្រ​ជួយ ឲ្យ DKSH តាមស្មើ ៣-៣ ។ ​លទ្ធផល បញ្ចប់ត្រឹម​កញ្ជែ​របស់​អាជ្ញាកណ្តាល ​ដែល​ផ្លុំ ​​ក្រោយកែបាល់រួច​៕

មតិយោបល់