មណ្ឌលគិរីៈ យោងតាមផេកអគ្គិសនីមណ្ឌលគិរី បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីចំណុច Auto recloser (ច្រកដាក់ដាំ) មូលហេតុដោយសារឆេះខូច Basbar ក្នុងទូបញ្ជារ(ផ្សារសែនមនោរម្យ) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ក្រុងសែនមនោរម្យ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្រុមការងារបច្ចេកទេស បានភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ១៣និង៤៥នាទីរសៀល៕


មតិយោបល់