ព័ត៌មានជាតិ

HTC One Mini ត្រូវ​ហាមឃាត់​ការលក់​នៅ UK

​កាលពី​ខែ​តុលា កន្លងទៅនេះ តុលាការ​នៃ​ប្រទេស​អង់គ្លេស​បាន​ប្រកាស​ឲ្យដឹង​ថា ស្មា​ត​ហ្វូន​ត្រកូល One របស់​ក្រុមហ៊ុន HTC បាន​រំលោភ​លើ​ប៉ាតង់​របស់​ក្រុមហ៊ុន​ហ្វាំង​ឡ​ង់ Nokia ហើយ​ចាប់ពី​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ខាងមុខនេះ​តទៅ ស្មា​ត​ហ្វូន​ដែល​រំលោភ​ប៉ាតង់​នឹងត្រូវ​បញ្ឈប់​ការលក់​នៅក្នុង​ប្រទេស​អង់គ្លេស​។​
htc-one-mini-650x366
​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា នៅ​ថ្ងៃ​អង្គារ​កន្លងទៅនេះ តុលាការ​បាន​សម្រេច​ថា​ស្មា​ត​ហ្វូន HTC One Mini នឹង​ត្រូវ​បញ្ឈប់​ការលក់​នៅក្នុង​ប្រទេស​អង់គ្លេស ប៉ុន្តែ HTC អាច​បន្ត​ការ​លក់បាន​ព្រោះ​នៅ​ពេល​នេះ​រង់ចាំ​បណ្ដឹងឧទ្ធរណ៍​សម្រេច​ត​វ៉ា ហើយ​ការបញ្ឈប់​ការលក់​នេះ​វា​អាច​ប៉ះពាល់​ដល់​ជា​ច្រើន​ដល់ HTC​។​

​ក្រុមហ៊ុន Nokia បាន​ថ្លែង​នៅក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​ថា “​ខណៈ​ពេល​រង់ចាំ​បណ្ដឹងឧទ្ធរណ៍​នេះ ក្រុមហ៊ុន HTC មិន​ត្រូវ​ធ្វើ​ការដឹកជញ្ជូន​នូវ​ស្មា​ត​ហ្វូន​ដែល​រំលោភ​ប៉ាតង់​មកកាន់​ប្រទេស​អង់គ្លេស​បន្ថែម​នោះ​ទេ​ទៀត លើកលែងតែ HTC One គឺ​អាច​លក់​បាន​រហូត​ដល់​បណ្ដឹងឧទ្ធរណ៍​ចេញ​”៕​

មតិយោបល់