ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​លួច​នោម​ដាក់​រថយន្ត ហើយ​រត់​គេចខ្លួន​ទាំង​អាក្រាត​

​យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ស្ត្រី​ម្នាក់​បាន​លួច​ចូលទៅ​ក្នុង​រថយន្ត​ដែល​ចត​នៅ​ចំណត​នៃ​ភោជនីយដ្ឋាន​មួយកន្លែង​នៅក្នុង​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​ថ្មីៗ​នេះ​។ ទោះជា​យ៉ាង​ការ​លួច​ចូល​នេះ​ត្រូវបាន​គេ​ជឿ​ជា​ករណី​ចម្លែក​បំផុត​ពុំ​ធ្លាប់​មាន​។

លោក Daniel Buger ដែល​ជានគ​បាល​ក្នុង​ទីក្រុង Los Angeles មានប្រសាសន៍​ថា​ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០ ព្រឹក​ក្នុង​ចំណត​រថយន្ត​នៃ​ភោជនីយដ្ឋាន TGI ។ មុន​ពេល​រត់​ចេញពីរ​ថយ​ន្ត​ម៉ាក Chevrolet Silverado ឆ្នាំ ២០០៣ ស្ត្រី​ម្នាក់​នោះ​មាន​ចេតនា​ដោះ​សម្លៀក​បំពាក់​ចេញ​ក្នុង​គោលបំណង​បត់ជើងតូច​ដាក់​រថយន្ត ខណៈ​ដែល​ម្ចាស់​រថយន្ត​ចូល​ទៅ​ទិញ​សម្លៀក​បំពាក់​។ ឆ្លៀត​ឪ​កាស​ពេលនេះ​នាង​បាន​រត់គេចខ្លួន​ទាំង​អាក្រាតកាយ ប៉ុន្តែ​មាន​អ្នក​ឃើញ​ស្ត្រី​រូបនោះ​មាន​វ័យ ៦០ ឆ្នាំ​អាចជា​អ្នក​ស្គាល់គ្នា​ជាមួយ​ម្ចាស់​រថយន្ត​។ ទោះជា​យ៉ាងណា​ក្រុម​អ្នក​ស៊ី​ប​អង្កេត​មិនទាន់​កំណត់​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ច្បាស់លាស់​នៅឡើយ​។ ឥឡូវ​នេះ​ប៉ូលិស​នៅតែ​បន្ត​ដំណើរ​ធ្វើការ​ទៅ​លើ​ករណី​ដែល​ស្ត្រី​លួច​បត់ជើងតូច​ដាក់​រថយន្ត​នោះ​ដដែល​៕​
Peep pant
រូប​តំណាង​

មតិយោបល់