ជម្ងឹភ័យខ្លាចសត្វពីងពាងគឺជាផ្នែកមួយដែលធ្វើឲ្យមនុស្សជាច្រើននៅលើពិភពលោកមានការខ្វល់ចិត្តយ៉ាងខ្លាំង។ ដូច្នេះហើយជម្ងឺនេះតែងតែធ្វើឲ្យមនុស្សជាច្រើនដែលខ្លាចពីងពាងមានភាពតក់ស្លុត និងមានអារម្មណ៍ថាកន្លែងណាក៏មានសត្វពីពាងដែរនៅជុំវិញពួកគេ។ នេះបើយោងតាមការសិក្សាថ្មីមួយដោយអ្នកវិទ្យសាស្ត្រនៃសាកលវិទ្យាល័យ Emory នៃរដ្ឋ Atlanta សហរដ្ឋអាមេរិក បានបង្ហាញថារោគសញ្ញានៃការព្រួយបារម្ភហួសហេតុ អាចបណ្តោលមកពីការបំផុសគំនិតពីឪពុកម្តាយ ឬជីដូនជីតារបស់ពួកគេ។ ពាក្យថាភ័យខ្លាចសត្វពីងពាំងទាំងនេះអាចធ្វើឲ្យមានការប៉ះពាល់ដល់មនុស្សជំនាន់ក្រោយ។
នៅក្នុងការសិក្សានេះអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាទៅលើសត្វកណ្តុរជាមួយក្លិននៃផ្លែ cherry លទ្ធផលបង្ហាញឲ្យឃើញថាជំនាន់ក្រោយរបស់សត្វកណ្តុរគឺខ្លាចក្លិននៃផ្លែ cherry ទោះបីជាអ្នកឯកទេសបង្កើតឡើងដោយសិប្បនិម្មិតក៏ដោយ។
លទ្ធផលនៃការស្រាវជ្រាវនេះផ្តល់នូវភស្តុតាងបន្ថែមទៀតនៃដំណើរការដែលគេហៅថាគំនូសតាងសរីវិទ្យា។ ដូច្នោះហើយវាអាចជះឥទ្ធិពលដល់ហ្សែន និងមុខងារប្រព័ន្ធប្រសាទនៅក្នុងជំនាន់ក្រោយ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Spider2_zps81f7c0a4.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Spider1_zps655076ef.jpg
មតិយោបល់