ព័ត៌មានជាតិ

បុគ្គលិក​អង្គការ​ប្រា​សាក់​ម្នាក់​ ស្លាប់​នៅ​ហ្នឹង​កន្លែង​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​ និង​ម៉ូតូ​

ស្វាយ​រៀង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ បុគ្គលិក​អង្គការ​ប្រា​សាក់​ម្នាក់​ ស្លាប់​នៅ​ហ្នឹង​កន្លែង​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​និង​ម៉ូតូ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ៥​កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​និង​១៥​នាទី​ នៅ​ត្រង់​ចំណុច​ភូមិ​ថ្ម​ស​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​ លើ​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​១១៦-១១៧​។​

​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​ បានឱ្យ​ដឹង​ថា ​មានគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​ និង​រថយន្ត​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច​ ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ផលិត​ឆ្នាំ​២០១៦​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ 1I-3839​ បើកបរ​ដោយ​ឈ្មោះ​ សេក​ រ៉ា​ឆាន់​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​បុគ្គលិក​អង្គការ​ប្រា​សាក់​ រស់នៅ​ភូមិ​ស្វាយ​ប្រហួ​ត​ ឃុំ​គោក​ព្រីង​ ស្រុក​ស្វាយ​ជ្រំ​ (​ស្លាប់​)​ ពេល​មក​ដល់​កន្លែង​កើតហេតុ​ បាន​បុក​ពីក្រោយ​រថយន្ត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ស្លាក​លេខ​ ច​.៥៧៨៤​ ភព​២​ ពណ៌​ទឹកប្រាក់​លាយ​ខៀវ​ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ​។​

​ក្រោយ​កើតហេតុ​មធ្យោបាយ​ទាំង​ពីរ​គ្រឿង ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ​។​ មូលហេតុ៖ រថយន្ត​ខូច​នៅ​ច​ញ្ចើ​ម​ថ្នល់​ ម៉ូតូ​ផលិត​ឆ្នាំ​២០១៦​បុក​ពីក្រោយ​៕

មតិយោបល់