ព័ត៌មានជាតិ

ការ​ប្រើប្រាស់​ថាម​ពល​ព្រះ​អាទិត្យ​​របស់​ចិន​កើន​ឡើង​

ចិន៖ ថាមពល​ពន្លឺ​ព្រះអាទិត្យ​របស់​ចិន​ នឹង​មាន​សមត្ថ​ភាព​កើន​ឡើង​ដល់​តម្លៃ​ ១០​លាន​គីឡូវ៉ាត់​(KW)​ នៅ​ចុង​ឆ្នាំ​ ២០១៣ ​ដោយ​បាន​កើន​ឡើង​ ២០០​ភាគរយ​ បើ​ធៀប​នឹង​មួយ​ឆ្នាំមុន​។​ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​ទីភ្នាក់​ងារ​ថា​មពល​ជាតិ​​របស់​ចិ​ន​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​កន្ល​ង​ទៅ។​

ទីភ្នាក់ងារមួយនេះបានថ្លែងតាមរយៈសេចក្ដីថ្លែងការណ៍អនឡាញមួយថា សមត្ថភាព​ថា​មពល​សរុប​ទំន​ង​ជា​​នឹង​កើន​ឡើង​​ដល់​ ១.២៤​ពាន់​លាន​គីឡូវ៉ាត់​នៅ​ចុង​ឆ្នាំ​នេះ។​ ចំណែក​កំដៅ​នៃ​សមត្ថ​ភាពថាមពល​នេះ ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​​ ៦៩,៦​ភាគរយ​ នៅ​ឆ្នាំ ​២០១៥​ បើ​ធៀប​នឹ​ង​ឆ្នាំ​ ២០១១​ ដោយ​ចិន​បាន​នាំ​យក​នូវ​វិធាន​ការ​មួយ​ចំនួន​ដូច​ជា​ការ​បង្កើន​​ការ​វិនិយោគ​ក្នុង​កា​រ​ថាមពល​ស្អាត​ ដើម្បី​បង្កើន​ចំណែក​នៃ​ប្រេង​ឥន្ធនៈ​ហ្វូស៊ី​ដែល​មិន​មែន​ជា​របស់​ខ្លួន។​

នៅក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ ២០១៣ ប្រទេសចិនបានបន្ថែមថាមពល ៣៥,៩៥​លាន​គីឡូវ៉ាត់​ថ្មី​​ និ​ងថាម​ពល​កកើត​​ឡើង​វិញ​បាន​ដំឡើង​សមត្ថភាព​ទ្វេ​ដង​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​៕​

China catching up with Europe on solar farms

មតិយោបល់