ព័ត៌មានជាតិ

ហាង​​លក់​​​គ្រឿង​​អលង្ការ​ជប៉ុន​​ដាក់លក់ប្រតិទិន​ធ្វើពីមាស​តម្លៃ​ ១០០ លានយ៉េន

​ជប៉ុន​៖​ហាង​លក់​គ្រឿង​អលង្កា ​ដ៏ល្បីល្បាញបំផុត នៅលើពិភពលោក ​ដែលសម្បូរទៅដោយគ្រឿង​អលង្ការ​ប្រណីត ​ឈ្មោះ Ginza ​ដោយចាប់ផ្តើម​​តាំង​ប្រតិទិនដែលធ្វើពីមាសដោយតម្លៃសរុប ១០០ លានយ៉េន ប្រហែល ៧១៧០០ ផោន និងប្រហែលជដុល្លារ ៩៧៤២៥៩ ដុល្លារ​ ​ដាក់​លក់កាលពីថ្ងៃអង្គារកន្លងទៅ ​។​

សម្រាប់ប្រតិទិន​នេះ​មានបណ្តោយ ១២៩ សង់ទីម៉ែត្រ ​និងទទឹង ៨៧ សង់ទីម៉ែត្រ ​​​​ធ្វើឡើងពីមាស​ទម្ងន់ ១០ គីឡូក្រាម​ ​នេះបើយោងតាមសារព័ត៌មាន ក្យូដូ ​បានរាយការណ៍​៕
Calendar Gold

មតិយោបល់