អង់គ្លេស៖ ការលក់រថយន្តរបស់អង់គ្លេស បានកើនឡើង ៧ភាគរយនៅក្នុងខែវិច្ឆិកានេះបើយោងតាមសមាគមរោងចក្រផលិតរថយន្តនិងពាណិជ្ជករ (SMMT) បានឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍។
តួលេខរបស់ SMMT បានបង្ហាញថា ការចុះបញ្ជីរថយន្តថ្មី ឈានដល់ ១៥៩.៥៨១គ្រឿង ក្នុងខែវិច្ឆិកា បានបន្ថែមសរុបជាង ២.១១លានគ្រឿងនៅឆ្នាំនេះ ដោយបានកើនឡើង ៩,៩ភាគរយធៀបនឹងឆ្នាំមុន ដោយកាលពីឆ្នាំ ២០១២ លក់រថយន្តសរុបចំនួន ២.០៤លានគ្រឿង។
លោក Mike Hawes នាយកប្រតិបត្តិ SMMT បានពណ៌នាថា ការលក់រថយន្តនៅក្នុងខែវិច្ឆិកា ពិតជាទទួលបានជោគជ័យយ៉ាងខ្លាំង សម្រាប់វិស័យឧស្សាហកម្មរថយន្ត បន្ទាប់ពីត្រឡប់មកវិញនៃទំនុកចិត្តអតិថិជន។
លោកបាននិយាយថា “ជាមួយនឹងសេដ្ឋកិច្ចអង់គ្លេសកំពុងតែស្វែងរកភាពវិជ្ជមាន កាន់តែខ្លាំងឡើង នោះយើងអាចរំពឹងថានឹងមាន តម្រូវការមូលដ្ឋានដ៏រឹងមាំសម្រាប់រថយន្តថ្មីដើម្បីបន្តចូលទៅក្នុង ឆ្នាំ ២០១៤ ដោយមានការកំណត់បរិមាណប្រហាក់ប្រហែល ឬលើស”។
ក្
នុងពេលជាមួយគ្នានេះដែរ ការចុះបញ្ជីពាណិជ្ជកម្មសរុបនៃរថយន្ត បានកើនឡើង ២២.៧ភាគរយ ដោយចំនួន ២៨.០៥៧គ្រឿងក្នុងខែវិច្ឆិកា បាននាំយកនូវការលក់សរុបទៅ ២៩៥.០០០គ្រឿង នៅក្នុងអំឡុងពេល ពីខែមករា ដល់ខែវិច្ឆិកា។
តម្រូវការរថយន្ត បានមើលឃើញ កំណើនដ៏សំខាន់ ដោយកាលពីខែមុន បានកើនឡើង ៣៩.៣ភាគរយ ដែលមានបរិមាណលក់សរុប ឈានដល់ ៤៤.៨៦៧គ្រឿង បានកើនឡើង ៦,៥ភាគរយ កាលពីឆ្នាំមុន៕
មតិយោបល់