ព័ត៌មានជាតិ

អាមេរិក​ក៏​ធ្លាប់​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ដែរ !!

​ធ្លាប់​តែ​ដឹង​ថា​ហ្វីលីពីន​ជា​ប្រទេស​ដែល​មាន​គ្រោះថ្នាក់​រញ្ជួយ​ដី​ញឹកញាប់​និង​ច្រើនជាងគេ​ហើយ​វា​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​ខូចខាត​ច្រើន​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​។​ក្រោយ​ពី​នេះ​នៅ​មាន​បណ្តាល​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​លោក​ដែល​ឧស្សាហ៍​ទទួល​រង​គ្រោះថ្នាក់​ដោយ​ម​ហ​ន្ត​រាយ​ធម្មជាតិ​បែប​នេះ​ដូច​ជប៉ុន​ឥណ្ឌា​និង​ហៃ​ទី​ជាដើម​។​

​គ្រោះថ្នាក់​ធម្មជាតិ​រញ្ជួយ​ដី​ពិតជា​មិន​បាន​រើស​ប្រទេស​ថា​ជា​ប្រទេស​ក្រីក្រ​ឬ​មហាអំណាច​ពិតមែន​សូម្បីតែ​អាមេរិក​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​លើ​លោក​ក៏​ធ្លាប់បាន​ទទួល​រងគ្រោះថ្នាក់​ដោយសារ​វា​ដែរ​។​ជាក់ស្តែង​កាលពី​ឆ្នាំ 2011 គ្រោះ​រញ្ជួយ​ដី​មួយ​ដែល​មាន​រង្វាស់ 5,8 រិច​ទ័របាន​វាយប្រហារ​ប្រទេស​អាមេរិក​នៅ​ត្រង់​ភាគខា​ង​ជើង​នៃ​ទីក្រុង​ញូវយ៉ក​។​
​គួរបញ្ជាក់​ថា​បើ​ទោះបីជា​មិន​មាន​អ្នកស្លាប់​និង​រងរបួស​ក៏ពិតមែន​តែ​សាលាក្រុង​និង​ក្រុម​អ្នក​ធ្វើការ​នៅ​សេត​វិមាន​ត្រូវបាន​ប្រកាស​អាសន្ន​និង​ជន្លៀស​ខ្លួន​នៅពេល​ដែល​ពេល​រញ្ជួយ​ដី​កើតមាន​៕​
2013-12-06_130525
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់