យោងតាមគេហទំព័របរទេសនានាបានឲ្យដឹងថា បើទោះបីជាក្មេងស្រីម្នាក់មិនមានផ្ទៃពោះក៏ដោយ ក៏ពោះរបស់នាងនៅតែហើមធំដូចជាស្ត្រីមានផ្ទៃពោះនៅពេលដែលនាង បរិភោគអាហារម្តងៗ។ ក្មេងស្រីរូបនោះមានឈ្មោះ Rachael Harley មានវ័យ ១៩ ឆ្នាំរស់នៅក្នុងតំបន់ Balmedie ទីក្រុង Aberdeenshire ប្រទេសស្កុតឡេនត្រូវគ្រូពេទ្យពិនិត្យឃើញថាមានជម្ងឺជាប់ស្អិតនៃជាលិកាពោះ។ ជម្ងឺចម្លែកនោះបណ្តោយឲ្យប្រពន្ធ័រំលាយអាហាររបស់ Rachael មិនដំណើរការ នៅពេលដែលបរិភោគក្រពះរបស់នាងនឹងហើមប៉ោងដូចអ្នកសុំមានគភ៌ លើសពីនេះទៅទៀតវាបណ្តោលឲ្យនាងឈឺចាប់ផងដែរ។
ទម្ងន់របស់ Rachael ផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីធ្វើការវះកាត់ជាលើកដំបូង Rachael បានឡើងទម្ងន់បន្តិចបន្តួច ប៉ុន្តែមួយរយៈពេលក្រោយមកទម្ងន់របស់នាងចុះដល់ ៣៨ គីឡូក្រោមដោយមិនអាចបរិភោគអ្វីទាំងអស់។ ប៉ុន្តែជម្ងឺរបស់នាងមិនទាន់បានជាសះស្បើយនៅឡើយ ហើយនឹងសង្ឃឹមថានឹងអារកប្រាក់ចំណូលបានគ្រប់គ្រាន់សម្រាប់ការព្យាបាលជាពិសេសមួយនៅក្នុងទីក្រុងឡុងដ៍នាពេលអនាគត។ ការចំណាយសរុបក្នុងការវះកាត់ និងធ្វើតេស្តមានតម្លៃប្រហែលជា ៤,០០០ ផោន ស្មើនឹង ១៣៨ លានដុល្លារ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/RachaelHarley2_zps1e24c57c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/RachaelHarley1_zps160e2318.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/RachaelHarley3_zps54d4c348.jpg
មតិយោបល់