ព័ត៌មានជាតិ

អូស្រ្តាលី​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជា​មួយ​​កូរ៉េ​ខាង​ត្បូង

អូស្រ្តាលី៖ នៅ​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិល​មិញ​នេះ ​ ប្រទេស​​អូស្ត្រា​លី​​បា​ន​​ប្រកាស​ឲ្យ​ដឹង​ថា​ ខ្លួន​បានយល់ព្រម​សម្រេច​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា ប្រទេសកូរ៉េ​ខាង​ត្បូងគឺ​ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​លំដាប់​​ទី៣ ​របស់អូស្រ្តាលី។ លោក​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី Tony Abbott បាន​ថ្លែង​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នេះនឹង​បង្ហាញ​ថា ពន្ធ​ដែលបាន​កើន​ឡើង​​រហូត​ដល់ ៣០០​ភាគ​រយត្រូវ​បាន​លុប​ចោល​ជា​បណ្តើរៗ​លើ​ការ​នាំ​ចេញ​កសិផល​​សំខាន់​ៗ​ របស់​​អូស្រ្តាលី ដូច​ជា សាច់​​គោ ស្រូវ​សាលី ស្ករ​ស និង​ផលិតផល​ផលិត​ពី​ទឹក​ដោះគោ។​

“ជា​លទ្ធផល​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ការ​ហូត​ពន្ធ​នឹង​ត្រូវ​លុបចោល​លើ​ការ​នាំ​ចេញ​សំខាន់ៗ​របស់​ប្រទេស​ អូស្រ្តាលី មក​កាន់​ប្រទេស​កូរ៉េ ព្រម​ទាំង​មាន​ការ​បើក​ចំហ​ទីផ្សារ​ថ្មី​ក្នុង​វិស័យ​សេវា​កម្ម និង​វិនិយោគ”។ នេះ​ជាសំដីរបស់លោកនាយករដ្ឋមន្ត្រីបានបន្ថែម។

ក្រៅពីប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី​នៅមាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​ជាមួយ​ប្រទេស​សិង្ហបុរី ថៃ និង​អាមេរិក​ផងដែរ៕

today

មតិយោបល់