កំពង់ចាម: លោកអធិការស្រុកព្រៃឈរ បានប្រាប់Post Newsថា កាលពីវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ ជនរងគ្រោះឈ្មោះ ខែក សុមេធា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ នៅភូមិ ដូនដី ឃុំ ជ្រៃវៀន ស្រុក ព្រៃឈរ ជាគ្រូពេទ្យ បានយកម៉ូតូម៉ាកវីវ៉ាសេរី២០០៨ ពាក់ស្លាកលេខ OI-៨៥៩១ លេខម៉ាសុីន ៣១២៩៣៤ ទុកក្នុងមន្ទីរពេទ្យបង្អែកស្រុក ព្រៃឈរ ខេត្ត កំពង់ចាម ត្រូវជនមិនស្គាល់អត្តសញ្ញាណកាច់សោរកលួចយកបាត់ ។
ក្រោយពីទទួលព័ត៌មានបានភ្លាមៗកំលាំងជំនាញសហការ និងប៉ុស្តិ៍រដ្ធបាលដេញតាមត្រៀមស្ទាក់រហូតដល់ចំណុចខាងលិចចុងខាងជើងភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ចម្ងាយប្រហែល៥០០០ម៉ែត្រ ពីកន្លែងកើតហេតុបង្ក្រាប ជនសង្ស័យបានម្នាក់ឈ្មោះ ធី ញិល (មុខសញ្ញាចាស់) ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិ ម្រាមទៀក ឃុំ ជីរ៉ូ២ ស្រុក ត្បូងឃ្មុំ រួមទាំងម៉ូតូជាវត្ថុតាង ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបាននាំជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕






មតិយោបល់