ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ Volkswagen ប្រចាំ​អាមេរិក លាឈប់​ពី​តំណែង​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen AG ប្រចាំ​សហរដ្ឋអាមេរិក លោក Jonathan Browning បាន​លាឈប់​ពី​ក្រុមហ៊ុន ដោយ​ហេតុផល​ផ្ទាល់ខ្លួន ហើយ​ជំនួស​តំណែង​នេះ​ដោយ​បុរស​វ័យ ៥១​ឆ្នាំ Michael Horn​។​

​លោក Browning វ័យ ៥៤​ឆ្នាំ ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន General Motors co និង Ford Motor Co ហើយ​ទើបតែ​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន Volkswagen កាលពី​ឆ្នាំ ២០១០​។ ក្រុមហ៊ុន​បាន​បញ្ជាក់​ប្រាប់ថា លោក Browning នឹង​វិលត្រឡប់​ទៅកាន់​ចក្រភព​អង់គ្លេស​វិញ ហើយ​នេះ​គឺជា​ហេតុផល​តែមួយគត់​ដែល​លោក​លាឈប់​។​

​លោក Horn បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​ខាងលើ​តាំងពី​ឆ្នាំ ២០០៩ ហើយ​នឹង​ត្រូវ​តែងតាំង​ជា​នាយក​ប្រតិបត្តិ​ថ្មី​នៅ​ថ្ងៃទី​០១​ខែ​មករា ឆ្នាំ ២០១៤​។​
​ចាប់តាំងពី​ឆ្នាំ ២០១០ ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen លក់​កើនឡើង​ទ្វេ​ដង​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ ហាក់ដូចជា​ធ្លាក់ចុះ​បន្ដិច ព្រោះតែ​វិបត្តិ​ក្នុងប្រទេស​៕​
VWoA-CEO-Jonathan-Browning-796x528

មតិយោបល់