តាមប្រភពព័ត៌មាន texnoworship ដែលចុះផ្សាយនៅថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៣ បានឲ្យដឹងថា បន្ទាប់ពីមានវីដេអូឃ្លិបនៃមនុសស្សពិភពផ្សេង ( Alien ) ដែលថតដោយភ្នាក់ងារ KGB មានមតិយោបល់ជាច្រើនបានបញ្ចេញផ្សេងគ្នា។ ករណីមួយនេះនឹងពុំមានអ្នកជឿឡើយប្រសិនបើគ្មានការបកស្រាយការពិតឲ្យបានច្បាស់នៅពេលក្រោយ។ វីដេអូឃ្លិបមួយនេះត្រូវបានបង្ហោះដំបូងនៅក្នុងគេហទំព័រ Youtube ហើយបានចាប់ផ្តើមរីករាយដាលពេលបណ្តោញអ៊ីនធើណេតរហូតដល់ពេលនេះ។ ពីមុនក៏មានព័ត៌មានធ្លាប់បានចុះផ្សាយពីហេតុការណ៍ទាំងនេះដែលបានបញ្ជាក់ថា ( បើយោងតាមឯកសារទី ០៧២/អ៊ី នៅក្នុងកិច្ចប្រជុំនៃឆ្នាំ ១៩៦១ មានឧប្បត្តិហេតុមួយដែលទាក់ទងទៅនឹងបញ្ហាបីចំណុច ដោយសារតែការរំលោភបំពានកិច្ចព្រមព្រៀងរបស់មន្ត្រីមូលដ្ឋានយោធា នៅពេលដែលពួគេបានរកឃើញថាមានការមកដល់នៃពួកមនុស្សពិភពផ្សេង ហើយត្រូវបានថតជាប់ដោយកាមេរ៉ាដែលបានបង្កប់ចោលដោយគ្មាននណាម្នាក់ដឹងឡើយ)៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់