ព័ត៌មានជាតិ

ជនជាតិ​អាមេរិក​ម្នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​អ៊ីរ៉ង់​ត្រូវ​គេ​ជឿ​ថា​ជា​ទីភ្នាក់ងារ​សម្ងាត់​របស់ CIA

អាមេរិក​៖​បុរស​ជា​ជនជាតិ​អាមេរិក​មា្ន​ក់​ក៏​ជា​អតីត​ជា​អ្នក​ធ្វើ​ការឲ្យ​ក្រុម FBI ដែល​បាត់​ខ្លួន​កាលពី 7 ឆ្នាំ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ហើយ​ត្រូវបាន​គេ​ជឿជាក់ថា​កំពុង​ធ្វើ​ការងារ​បំពេញ​ភារៈកិច្ច​សម្ងាត់​មួយ​ឲ្យ​ទី​ភ្នាក់ CIA ( Central Intelligence Agency ) ។​

​លោក Robert Levinson ដែល​បាន​ធ្វើដំណើរ​ទៅ​កាន់​កោះ​មួយ​នៃ​ប្រទេស​អ៊ីរ៉ង់​ក្នុង​គោលបំណង​ធើ្វ​ជំនួញកា​លពី​ខែ​មិនា​ឆ្នាំ 2007 ហើយ​បាន​បាត់​ខ្លួន​ចាប់ពីពេលនោះ​មក​។​អាមេរិក​នៅ​តែ​បន្ត​ស្នើរ​សុំឲ្យ​ភាគី​ខាង​អ៊ីរ៉ង់​ជួយ​ជ្រំ​ជ្រែង​ក្នុង​ការស្វែងរក​បុរស​ម្នាក់​នេះ​មក​វិញ​។​

​ចំណែក​ទីភ្នាក់ងារ CIA ធ្លាប់​បាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ពួកគេ​មិនមាន​អ្វី​ដើម្បី​បញ្ជាក់​ថា​បុរស​ម្នាក់​នេះ​នឹង​រដ្ឋាភិបាល​អាមេរិក​មាន​អ្វី​ជាប់ទាក់ទង​នឹង​គ្នា​នោះ​ទេ​បើ​ទោះបីជា​អាមេរិក​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការស្វែងរក​នឹង​នាំ​ខ្លួន​ម្នាក់​នោះ​មក​កាន់​អាមេរិក​ដើម្បី​ជួបជុំ​គ្រួសារ​គេ​វិញ​នោះ​។​

​រដ្ឋាភិបាល​អាមេរិក​ធ្លាប់​បាន​បង់ប្រាក់​ជម្ងឺ​ចិត្ត​ក្នុង​ការ​បាត់​ខ្លួន​រូបលោក Levinson ទៅកាន់​គ្រួសារ​គាត់​ប្រមាណ​ជា 2,5 លាន​ដុល្លារ​រួម​ជាមួយ​ផង​ដែរ​ទាហាន​ចាស់ៗ 10 នាក់​ទៀត​ដើម្បី​បញ្ចប់​កុំឲ្យ​មាន​បណ្តឹងត​ទៅ​ទៀត​៕
​រូបថត​ខាងក្រោម​ត្រូវបាន​គ្រួសារ​របស់​លោក Levinson បាន​ទទួល​តាំងតែ​ពី​ឆ្នាំ 2011 មកម្ល៉េះ !!!
American

មតិយោបល់