ព័ត៌មានជាតិ

Samsung ចង់​បង្កើត​រោងចក្រ​នៅ​វៀតណាម ព្រោះ​តម្លៃ​ពលកម្ម​ថោក​

​នៅក្នុង​ប្រទេស​ចិន ក្រុមហ៊ុន Samsung បាន​ចំណាយ​ប្រមាណ ៤០០-៨០០​ដុល្លារ​អាមេរិក​សម្រាប់​កម្មករ​ម្នាក់​ក្នុង​មួយ​ខែ ដោយ​នេះ​មិន​រាប់​បញ្ចូល​ប្រាក់​បន្ថែម​ម៉ោង​។​
​នៅពេលនេះ សារព័ត៌មាន Bloomberg បាន​គម្រោង​បង្កើត​រោងចក្រ​ថ្មី​របស់​ខ្លួន​នៅលើ​ទឹកដី​វៀតណាម​ម្ដង ព្រោះតែ​តម្លៃ​ពលកម្ម​ទាប មិន​ខ្ពស់​ដូច​នៅ​ក្នុង​ប្រទេស​ចិន​។ ក្រុមហ៊ុន Samsung បាន​ធ្វើ​ការសិក្សា​ទៅលើ​តម្លៃ​ពលកម្ម​រួចហើយ ឃើញ​ថា​នៅក្នុង​ប្រទេស​វៀតណាម​ថោក​ជាង​នៅក្នុង​ប្រទេស​ចិន ដូច​បើសិនជា Samsung វិនិយោគទុន​នៅ​វៀតណាម​អាច​នឹង​ចំណេញ​ច្រើន​។​
​ប្រភព​ខាងលើ​បានបញ្ជាក់​ថា គម្រោង​នេះ អាច​នឹង​ចំណាយ​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​នឹង​ចាប់ផ្ដើម​សាងសង​នៅក្នុង​ឆ្នាំ ២០១៤ ឬ​ឈានដល់​ឆ្នាំ ២០១៥​។ តាម​គម្រោង​រោងចក្រ​នេះ​អាច​នឹង​ផលិត​បាន​ផលិតផល ១២០​គ្រឿង​ក្នុង​មួយ​ឆ្នាំ​៕​

មតិយោបល់