ព័ត៌មានជាតិ

នារី​ម្នាក់​និយាយ​អំពី​បញ្ហា​ជំនួញ​ផ្លូវភេទ​ក្នុង​ម៉ោង​ធ្វើការ​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ​

​បុគ្គលិក​រដ្ឋបាល នៃ​សាកលវិទ្យាល័យ University of Colorado ស្ថិត​ក្នុង​ទីក្រុង Denver ថ្មីៗ​នេះ​ត្រូវបាន​គេ​ព្យួរការងារ ដោយ​សង្ស័យ​ថា និយាយ​ទូរស័ព្ទ ទាក់ទង​ជំនួញ​ផ្លូវភេទ របស់​នាង ក្នុងអំឡុង​ម៉ោង​ធ្វើការ​។​

​នាង Resa Cooper អាយុ ៥៤ ឆ្នាំ គឺជា​អ្នកសម្របសម្រួល នូវ​ភាព​សម្បូរបែប​នៃ​វប្បធម៌ ផ្នែក​ការសិក្សា របស់​ជនជាតិភាគតិច ។ ក្នុងកា​បញ្ឈប់​នេះដែរ ដោយ​សម្អាង​លើ​ភស្តុ​តាំង​មួយចំនួន ដូចជា ការបង្ហាញ​រូបភាព ស្ត្រី​អាក្រាត​ជាច្រើន នៅលើ​គេហទំព័រ និង ជម្រើស​ផ្សេងទៀត ដោយ គ្រាន់តែ លេង Chat ជា​មួយ​ក្នុង ១ នាទី​ត្រូវ​បង់ប្រាក់ ១,៤៩ ដុល្លារ ដែលមាន អ្នកស្រី Resa Cooper ជា​អ្នកគ្រប់គ្រង​។​ក៏​ប៉ុន្តែ​នៅពេល​នេះ​គេហទំព័រ msresa.com ថ្មីៗ​នេះ ត្រូវ​បាន​បិទ​។​

​អនុ​អធិការបតី​ជាន់ខ្ពស់​សាលា លោក Leanna Clark បាន​និយាយ​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថា វា​ជា​រឿង​សំខាន់​ណាស់ សម្រាប់​យើង ដែល​បុគ្គលិក មិន​គោរព​តាម​បញ្ជា ហើយ​វា​ជា​រឿង​ដែល​ធ្វើឲ្យប៉ះពាល់​ដល់ កេរ្តិ៍ឈ្មោះ សាលា ដូច្នេះ​ក៏​សម្រេចចិត្ត​ផ្អាក់​ការងារ​នាង​តែម្តង​ទៅ​៕
TeacherPhoneSexLine-300x168

មតិយោបល់