ព័ត៌មានជាតិ

Leopard Tank រថក្រោះ​ប្រយុទ្ធ​ជួរ​មុខ​ដ៏​ខ្លាំង​របស់​អាល្លឺម៉ង់​

Leopard 1 និង Leopard 2 ជា​ប្រភេទ​រថក្រោះ​ដែល​ត្រូវបាន​ផលិត​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដោយ​ក្រុមហ៊ុន Krauss Maffei Wegmann(KMW) ។ Leopard 2 ជា​រថក្រោះ​ជំនាន់​ក្រោយ​នៃ Leopard 1 ដែល​ត្រូវបាន​ផលិត​តាំងតែ​ពី​ឆ្នាំ 1963 សម្រាប់​ប្រើប្រាស់​នៅក្នុង​ជួរ​ទ័ពថ្មើរជើង​របស់​អាល្លឺម៉ង់​ដែល​ក្រោយមក​ភាពខ្លាំង​និង​បច្ចេកទេស​របស់​វា​បាន​ធ្វើឲ្យ​ប្រទេស​ជាច្រើន​ដូចជា​ប៊ែល​ស៊ិកដា​ណាម៉ាក​ក្រិក​អ៊ីតាលី​កាណាដា​ហូឡង់ណ​រវេយ​ទួ​គី​អូស្ត្រាលី​ជាដើម​បាន​បញ្ជា​ទិញ​បន្តបន្ទាប់​គ្នា​ហើយ​សរុប​ទាំងអស់​រថក្រោះ​ប្រមាណ​ជា 6,000 គ្រឿង​ត្រូវ​បាន​លក់​អស់​។​

Leopard 2 ជា​ការអភិវឌ្ឍ​ថ្មី​និង​ត្រូវបាន​ផលិត​ឡើង​នៅក្នុង​ឆ្នាំ 1979 ហើយ​ប្រទេស​ខាងលើ​ដែល​បាន​បញ្ជា​ទិញ​លើក​មុន​ជាមួយនឹង Leopard 1 នៅតែ​បន្ត​ការ​កម្ម៉​ង់​ទិញ​បន្ថែម​នូវ​ប្រភេទ​ថ្មី​នេះ​ដដែល​ហើយ​រថក្រោះ Leopard 2 ត្រូវ​បាន​លក់​អស់​ប្រមាណ​ជា 3,200 គ្រឿង​។​

​នៅក្នុង​ឆ្នាំ 2010 ក្រុមហ៊ុន KMW បានដាក់​បង្ហាញ​និង​ធ្វើតេស្ត​នូវ​រថក្រោះ​ជំនាន់​ថ្មី​មួយទៀត​នៃ Leopard គឺ Leopard 2 A7+ ដែល​វា​មាន​បន្ថែម​នូវ​ប្រព័ន្ធ​ការពារ​ខ្លាំងក្លា​ជាង​មុន​និង​ថែម​ទាំង​ល្បឿន​និង​ចលនា​កាន់តែ​លឿន​ជាង​មុន​ផង​ហើយ​បន្ទាប់មក​នៅ​ក្នុង​ឆ្នាំ 2011 ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​ក្រុម​សន្តិសុខ​របស់​អាល្លឺម៉ង់​បានសម្រេច​ទទួល​សំណើ​រទិញ​ពី​ប្រទេស​អារ៉ាប់​ចំនួន 200 គ្រឿង​៕​
bw_kpz_leopard_2_a7plus-IMG_3921
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់